FTUWKC ថ្កោលទោស កងកម្លាំង ប្រដាប់អាវុធ ដែលបង្ក្រាប លើសហជីពនិងកម្មករ
ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
កម្មករមួយចំនួនត្រូវបានចាប់ខ្លួនបន្ទាប់ពីផ្ទុះហិង្សាជាមួយសមត្ថកិច្ចនៅតាមបណ្តោយផ្លូវវេងសេ្រង (រូបថតដោយ តាម ឧត្តម)
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសចំពោះការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច ទៅលើសហជីព និងកម្មករ ដែលតវ៉ាទាមទារប្រាក់ឈ្នួលអប្បរមាក្នុងកម្រិតសមរម្យ ១៦០ដុល្លារ នៅមុខរោងចក្រយ៉ាកជីន និងសួនឧស្សាហកម្មកាណាឌីយ៉ា រយៈពេល២ថ្ងៃជាប់គ្នានេះ។
ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើហិង្សាបង្ក្រាបកម្មករនៅក្នុងខណ្ឌ២ផ្សេងគ្នា នៅរាជធានីភ្នំពេញ ចំនួន២ថ្ងៃជាប់គ្នា ក្នុងនោះ រួមមាន កម្លាំងទ័ពឆត្រយោង៩១១ បានវាយបង្ក្រាបកម្មករនៅមុខរោងចក្រយ៉ាក់ជីន ក្នុងខណ្ឌពោធិសែនជ័យ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងកងកម្លាំងសមត្ថកិច្ចបាបប្រើអាវុធបាញ់បង្ក្រាបកម្មករនៅរោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា តាមដងផ្លូវវ៉េងស្រេង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញនៅថ្ងៃស្រុកនេះ។
សេចក្តីថ្លែងការណ៍របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បន្តថា អាជ្ញាធរត្រូវទទួលខុសត្រូវទាំងស្រុង លើការប្រើហិង្សាបង្ក្រាបទៅលើកម្មករនេះ៕
No comments:
Post a Comment