Paris Peace Accords 23 Oct. 1991

Tuesday, January 28, 2014

HRW៖ សមាជិក​ ក្រុមប្រឹក្សា​ សិទ្ធិមនុស្ស​ UN គួរតែ​ ថ្កោលទោស​ រដ្ឋាភិបាល​ កម្ពុជា​​

HRW៖ សមាជិក​ ក្រុមប្រឹក្សា​ សិទ្ធិមនុស្ស​ UN គួរតែ​ ថ្កោលទោស​ រដ្ឋាភិបាល​ កម្ពុជា​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​UN គួរ តែ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដោយសារ​ការបរាជ័យ​ក្នុង​ការសន្យា​សារជាថ្មី​ក្នុង​ការធានា​ឲ្យមាន​ការគោ​រព​សិទ្ធិមនុស្ស​។​
HRW បាន​លើកឡើង​បែប​នេះ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ចេញផ្សាយ​នៅ​ថ្ងៃទី​២៧​ខែ​មករា ឆ្នាំ ២០១៤ ដែល​បាន​លើកឡើង​ពី​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ​។​
​សេចក្តីថ្លែងការណ៍​របស់​HRW ឲ្យដឹងថា សមាជិក​អង្គការសហប្រជាជាតិ គួរតែ​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដោយសារ​ការ​បរា​ជ័យ​​ក្នុង​ការរក្សា​ការប្តេជ្ញា និង​ការសន្យា​ជាថ្មី ក្នុង​ការគោរព​សិទ្ធិមនុស្ស​។​សេចក្តីថ្លែងការណ៍​បន្ត​ថា នៅ​ថ្ងៃ​ទី​២៨​ខែ​មករា ឆ្នាំ​២០១៤ ប្រទេស​​កម្ពុជា នឹង​មាន​វត្តមាន​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ ដើម្បី​លើក​ឡើង​ពី​យន្ត​ការ​​លើកកម្ពស់​សិទ្ធិមនុស្ស ហៅ​ថា​យូ​.​ភី​.​អ (UPR=Universal Periodic Review) ។​
លោក ​Juliette de Rivero ប្រធាន​ប្រចាំ​ទីក្រុង​ហ្ស៊ឺ​ណែវ​របស់​HRW មានប្រសាសន៍ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស​ជា​រៀងរាល់ថ្ងៃ​ដោយ​ការប្រឆាំង​យ៉ាង​ហិង្សា​ទៅលើ​ក្រុមប្រឆាំង សហជីព សកម្មជន និង​អ្នក​ផ្សេង​ទៀត​ពី​ការប្រមូលផ្តុំ ដើម្បី​ទាមទារ​ការ​ផ្លាស់​​ប្តូរ​ផ្នែក​នយោបាយ​។ លោក​ បន្តថា ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​អង្គកា​រស​ប្រជាជាតិ គួរតែ​ថ្កោលទោស​ការបង្ក្រាប​យ៉ាង​សាហាវ និង​ទទូច​ឲ្យមាន​ការចូលរួម​របស់រ​ដ្ឋា​ភិបាល​កម្ពុជា​ក្នុង​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​មួយ​។​
​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​យន្តការ​ថ្មីៗ ដើម្បី​ទប់ស្កាត់ និង​ចាត់វិធានការ​ទៅលើ​ការតវ៉ា​របស់​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល រួម​មាន​ការបង្ក្រាប​កាលពី​ថ្ងៃ​ទី​០២​និង​ទី​០៣​ខែ​មករា ដែល​បណ្តាលឲ្យ​មនុស្ស​៥​នាក់ ស្លាប់ ការ​បោសសម្អាត​បាតុករ​ពី​ទីលាន​ប្រជាធិប​តេយ្យ ដោយ​មិនឲ្យ​មាន​ការតវ៉ា ការ​ហាម​មិនឲ្យ​មាន​ការប្រមូល​ផ្តុំ និង​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ រហូត​មាន​ការប៉ះទង្គិច ការគំរាមកំហែង ការប្រមូលផ្តុំ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម និង​ការបង្ក្រាប​ទៅលើ​បាតុករ ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ​ជាដើម​។​
​កាលពី​ថ្ងៃអាទិត្យ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យដឹងទៀតថា ក្រោយពី​ការប្រកាស​លុបចោល​វេទិកា​សំណេះ​សំណាល រថយន្ត​​របស់​កងទ័ព​នៅ​ខេត្ត​កំពង់ចាម បាន​បរ​យ៉ាង​លឿន ដេញ​ពីក្រោយ និង​មក​ពី​ខាង​មុខ​ប្រុង​នឹង​បុក​រថយន្ត​របស់​លោក ដែល​​ករណី​នេះ លោក​សង្ស័យថា ជា​ការប៉ុនប៉ង​គំរាម​រូបលោក​ផ្ទាល់​។​
​នៅ​ថ្ងៃ​ចន្ទ​នេះ សម្ព័ន្ធ​ក្រុម​អង្គការ​សិទ្ធិមនុស្ស ចំនួន​៤ ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ លើក​បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្ស និង​ករណី​បង្ក្រាប​​លើ​សេរីភាព​ប្រមូលផ្តុំ ការបញ្ចេញ​មតិ​នៅ​កម្ពុជា ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែល​គ្រោង​​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​
​សេចក្តីថ្លែងការណ៍​របស់​សម្ព័ន្ធ​អង្គការ សិទ្ធិ​មនុស្ស​ចំនួន​៤ រួមមាន CCHR, Article 19 សមាគម​ប៊ិច​អន្តរជាតិ និង​សមាគម​អ្នក​បោះ​ពុម្ពផ្សាយ​អន្តរជាតិ ចុះ​ថ្ងៃ​​ទី​២៧ ខែ​មករា​នេះ ឲ្យដឹងថា យូ​ភី​អ គឺជា​ដំណើរការ​មួយ ដែល​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ វាយតម្លៃ​ជា​ប្រចាំ​។ សម្ព័ន្ធ​អង្គការ​សិទ្ធិមនុស្ស យល់ឃើញថា នេះ​ជា​ឱកាស​មួយ ដែល​​សហគមន៍​អន្តរជាតិ គប្បី​លើក​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើឡើង​បំបិទ​សេរីភាព​បញ្ចេញមតិ​របស់​សកម្ម​ជន អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន ដែល​ហ៊ាន​ចេញមុខ​រិះគន់​។​
​ក្នុង​សេចក្តីថ្លែងការណ៍​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​មាត្រា​១៩ លោក ថូ​ម៉ាស់ ហ៊ូ​គ មានប្រសាសន៍ថា «​ក្រោយពី ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​កម្ពុជា​លែង​នៅ​ស្ងៀម​ទៀតហើយ​។ ឥឡូវនេះ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ កំពុងតែ​ប្រថុយ​ជីវិត​របស់​ខ្លួន​ក្នុង​ការបញ្ចេញមតិ និង​ទាមទារ​ឲ្យ​មាន​សង្គម​មួយ​ដែល​ខ្លួន​ចង់បាន​។ បែបបទ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល ក្នុង​ការបង្ក្រាប​មកលើ​សំឡេង​ប្រឆាំង មិនគួរ​កើត​មាន​បន្ត​ទៀត​នោះ​ទេ​។ វា​គួរតែ​ដល់​ពេល​ក្នុង​ការគោរព​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិមនុស្ស​។ នេះ​ជា​សារ​ដែល​សហគមន៍​អន្តរជាតិ​គួរតែ​នៅ​ទី​ខាងក្រោយ​»​។​
​សម្រាប់​ប្រទេស​កម្ពុជា លោក ឱម យិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​៕


No comments:

Post a Comment