Paris Peace Accords 23 Oct. 1991

Wednesday, January 8, 2014

ប្រមុខ​ការទូត​ កម្ពុជា​ បានប្រដូច ​គម្រោង​ប្តឹង ទៅ​តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ (ICC) របស់​ បក្សសង្គ្រោះ​ជាតិ ទៅនឹង​ប៉ោងៗ​ ត្រូវ​ខ្យល់

​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស
​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស

ប្រមុខ​ការទូត​ កម្ពុជា​ បានប្រដូច ​គម្រោង​ប្តឹង ទៅ​តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ (ICC) របស់​ បក្សសង្គ្រោះ​ជាតិ ទៅនឹង​ប៉ោងៗ​ ត្រូវ​ខ្យល់ [Mr. Namhong, you should know from your Khmer Rouge lawsuits some 30 years later that it's an issue of time!]

ប្រមុខ​ការទូត​កម្ពុជា បាន​ប្រដូច​គម្រោង​រៀបចំ​ពាក្យបណ្តឹងរបស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលនឹងគ្រោងប្តឹងទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​(ICC) ថា​ ជា​ប៉ោងៗ ដែល​កំពុង​ត្រូវ​ខ្យល់​។
​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បានបញ្ជាក់​ថា  «​ធម្មតា​ ប៉ោងៗ ពេល​មាន​ខ្យល់ វា​ ហោះ​ទៅ​។  តែ​ អស់ខ្យល់ វា​ នឹង​ធ្លាក់​មកវិញ, ហើយ ​មិនដឹង​ធ្លាក់​ ទៅ​កន្លែង​កង្វក់​ ស្មោគគ្រោក​ណា ក៏​វា ​អាច​ធ្លាក់ចុះ​ដែរ​​។​»


ជាមួយគ្នា​នោះ លោក ហោ ណាំហុង ក៏បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត នៅ​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​៨ ខែមករា អំពី​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក ហោ ណាំហុង បាន​ថ្លែងថា រដ្ឋាភិបាល បានធ្វើការ​អត់ធ្មត់​យ៉ាងខ្លាំង ក្នុងពេល​កន្លងមក លើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​បាតុកម្ម​រំលោភច្បាប់ និង​រំលោភ​ការសន្យា​របស់ខ្លួន ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។​
​លោក ហោ ណាំហុង បាន​បញ្ជាក់ថា “​ផ្លែឈើ តែ​វា​ទុំ វា​ជ្រុះ​ហើយ​។ មតិ​ទូទៅ​ទូទាំងប្រទេស សព្វថ្ងៃ គេ​មានការ​អបអរសាទរ​ណាស់ ចំពោះ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ផ្អាក​ការធ្វើ​បាតុកម្មហិង្សា​នេះ​។ គេ​និយាយថា អហិង្សា ប៉ុន្តែ​ចុងក្រោយ​នេះ វា​ចេញ​ទៅជា​បាតុកម្មហិង្សា​”​។​
​ការធ្វើអត្ថាធិប្បាយ​របស់​ប្រមុខ​ការទូត​កម្ពុជា​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​មេដឹកគណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បានប្រកាស​ពី​ការរៀបចំ ក្រុមអ្នកច្បាប់​អន្តរជាតិ ដើម្បី​សិក្សា​ស្រាវជ្រាវ លើ​ព្រឹត្តិការណ៍​ប៉ះទង្គិច រវាង​ក្រុមកម្មករ និង​កងកម្លាំងសម្ថកិច្វ នៅមុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ដែល​នាំ​ឱ្យកម្មករ យ៉ាងហោចណាស់ ៥នាក់ បាន​ស្លាប់ និង​ជាង ២០នាក់ រងរបួស ដោយសារតែ​គ្រាប់កាំភ្លើង​៕


No comments:

Post a Comment