អ្នកចូលរួម ក្នុងកិច្ចពិភាក្សា រវាង យុវជន និងអ្នកតំណាងរាស្ត្រ វ័យក្មេង ថ្ងៃទី២៨ ខែធ្នូ ២០១៣។ |
គម្រោងពង្រីក ទីផ្សារការងារ របស់ ILO គាំទ្រ ដោយចិន ផ្តើមអនុវត្ត នៅកម្ពុជា
RFI | ១៥ មករា ២០១៤
គម្រោង
ថ្មីមួយ
ដើម្បីពង្រីកសេវាការងារនិងលើកកម្ពស់ព័ត៌មានទីផ្សារការងារត្រូវ
ចាប់ផ្តើមឡើងក្នុងប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ។
គម្រោងនេះត្រូវបានអនុវត្តដោយអង្គការពលកម្មអន្តរជាតិ (ILO)
ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន។ គេរំពឹងថា
គម្រោងថ្មីនេះនឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
អង្គការពលកម្ម អន្តរជាតិ (ILO)
ដោយមាន ការគាំទ្រ ហិរញ្ញវត្ថុ ពីប្រទេសចិន នឹងដាក់ ឲ្យដំណើរការ គម្រោងថ្មីមួយ នៅកម្ពុជា ទាក់ទង នឹងការពង្រីក សេវាកម្មការងារ។
ពិធីប្រកាស អនុវត្តគម្រោងនេះ ត្រូវ គេ គ្រោងធ្វើ នៅថ្ងៃព្រហស្បតិ៍
ទី១៦ មករា ស្អែកនេះ នៅឯសណ្ឋាគារ ភ្នំពេញ។
នេះ គឺ ជាគម្រោងលើកទី១របស់អង្គការ ILO នៅក្នុងប្រទេសកម្ពុជាដែលគាំទ្រដោយប្រទេសចិនដែលផ្តោតជាសំខាន់ទៅលើ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាការងារ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារការងារ និងការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ កាត់បន្ថយភាពគ្មានការងារធ្វើ និងពង្រឹងលំហូរព័ត៌មានរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជក។ នេះបើយោងតាមព័ត៌មានដែលផ្សព្វផ្សាយដោយអង្គការ ILO ។
នៅប្រទេសកម្ពុជា គម្រោងរយៈពេល០៣ឆ្នាំនេះនឹងលើកកម្ពស់គុណភាពសេវាការងារ និងបម្រើតាមសេចក្តីត្រូវការរបស់អតិថិជនបន្ថែមទៀតតាមរយៈមជ្ឈមណ្ឌល ការងារដែលមានស្រាប់ (នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប កំពត និងស្វាយរៀង)។ គម្រោងនេះនឹងបង្កើនការផ្គូផ្គង និងការទទួលបានការងារធ្វើ តាមរយៈការធ្វើឱ្យប្រសើឡើងនូវការប្រមូល វិភាគ និងផ្សព្វផ្សាយទិន្នន័យទីផ្សារការងារ ព្រមទាំងជម្រុញការអភិវឌ្ឍកម្មវិធីដែលពាក់ព័ន្ធទៅនឹងការងារសម្រាប់ គាំទ្រដល់ក្រុមជនគោលដៅដូចជា ស្ត្រី កម្មករចំណាកស្រុក និងជនពិការ។
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល មានប្រសាសន៍ថា “ការពង្រឹងផលិតភាពគឺជាគន្លឹះសម្រាប់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ និងជួយដល់ប្រទេសកម្ពុជាដើម្បីសម្រេចនិងរក្សាកំណើនសេដ្ឋកិច្ច និងការបង្កើតការងារបន្ថែមនិងល្អប្រសើរជាងមុន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារនឹងក្លាយជាភ្នាក់ងារដ៏ ចម្បងក្នុងការអនុវត្តគម្រោងនេះ។ ស្ថាប័នទាំងពីរនឹងទទួលខុសត្រូវរាល់សកម្មភាពរបស់គម្រោងដើម្បី គាំទ្រដល់ការបង្កើតការងារ ផ្តល់សេវាការងារដល់អ្នកស្វែងរកការងារធ្វើ ព្រមទាំងធានាបាននូវការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារឱ្យបាន ទៀងទាត់។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់អង្គការ ILO៕

So hard to read. Letters are so small and blur.
ReplyDelete