Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

IRI៖ កម្ពុជា​ ដើរ​លើ​ ផ្លូវខុស​ កើនឡើង​ ៤៣% ខណៈ​ ការដើរ​លើ​ ផ្លូវ​ត្រូវ​ ថយ​ មក​ត្រឹម​ ៥៥%​

(រូបភាពដោយ ki-media.blogspot.com)



IRI៖ កម្ពុជា​ ដើរ​លើ​ ផ្លូវខុស​ កើនឡើង​ ៤៣% ខណៈ​ ការដើរ​លើ​ ផ្លូវ​ត្រូវ​ ថយ​ មក​ត្រឹម​ ៥៥%​


ដោយ៖​ អ៊ឹង ប៊ុនថន​ / វីអូឌី | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014

របាយការណ៍​ស្ទង់​មតិ​ថ្មី​មួយ បង្ហាញថា កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​ដើរ​លើ​ផ្លូវខុស​កើនឡើង​ដល់​៤៣% ខណៈ​ការដើរ​លើ​ផ្លូវ​ត្រូវ​ថយ​មក​ត្រឹម​៥៥%​វិញ​។​
​របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ IRI នៅ​ថ្ងៃ​សុក្រ​នេះ បង្ហាញថា ការស្ទង់មតិ នៅ​ខែ​មករា​ឆ្នាំ​២០១៣ រកឃើញថា អ្នក​ដែល​គិតថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ មាន​ចំនួន ៧៩% ប៉ុន្តែ​ការស្ទង់មតិ​នៅ​ខែ​វិឆ្ឆិកា​ ឆ្នាំ​២០១៣​ដដែល​នេះ ពោល​ក្រោយ​ការបោះ​ឆ្នោត​រួច រកឃើញថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ បាន​ថយ​មក​ត្រឹម​៥៥%​វិញ​។​
​របាយការណ៍ ​IRI បញ្ជាក់ថា នេះ​ជា​ដំណាក់កាល​មួយ​ដែល​មាន​ការគាំទ្រ​យ៉ាងខ្លាំង ជំរុញ​ឲ្យ​កែទម្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
ការដើរលើផ្លូវខុស ដោយសារតែ អំពើពុករលួយ បក្សពួកនិយម និងការបំផ្លាញធនធានធម្មជាតិ​ជាដើម។
​កាលពី​អាណត្តិ​ទី​៤ ក្រោយ​ការបោះឆ្នោត រកឃើញថា ៨២% យល់ថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា បាន​៩០​អាសនៈ​។ រីឯ​ការដើរ​លើ​ផ្លូវខុស​មានតែ​១៧%​។​ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលនោះ​​ បានទទួលស្គាល់ការស្ទង់មតិ​របស់​ IRI នេះ​។
​ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ IRI រកឃើញថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ បាន​ថយ​មក​ត្រឹម​៥៥%​វិញ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​បានតែ​៦៨​អាសនៈ ៕


No comments:

Post a Comment