ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤៖
អាជ្ញាធរ ស្រុកស្អាង ខេត្តក ណ្តាល បានគំរាមកំហែង និងរារាំង មិនឲ្យគណបក្ស សង្គ្រោះជាតិ រៀបចំវេទិកា ប្រជុំ មហាជន នៅឃុំ ត្រើយស្លា ស្រុកស្អាង។
ព្រឹកថ្ងៃទី២០ ខែមករានេះ ចៅហ្វាយស្រុកស្អាង បានកោះហៅ ជំទប់ ទី២ ឃុំត្រើយស្លា មកពីគណបក្ស ប្រឆាំង ទៅជួប, ហើយ គំរាម មិនឲ្យរៀបចំ វេទិកាប្រជុំ មហាជន នៅឃុំ ត្រើយស្លា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។ បន្ទាប់ពីគំរាម ជំទប់ទី២, អាជ្ញាធរ ស្រុកស្អាង បានបញ្ជូន កម្លាំងនគរបាល រាប់រយនាក់ នៅរសៀលថ្ងៃ ទី២០ ទៅកាន់ឃុំ ត្រើយស្លា ក្នុងគោលបំណង បំភិតបំភ័យ ប្រជាពលរដ្ឋ នៅទីនោះ។ ទន្ទឹមនឹងនេះ, ពួកអាជ្ញាធរឃុំ មកពីគណបក្ស ប្រជាជន បានដើរ បំភិតបំភ័យ និងគំរាមកំហែង ប្រជាពលរដ្ឋ កុំឲ្យមកចូលរួម ប្រជុំ ដែលរៀបចំ ដោយគណបក្ស សង្គ្រោះជាតិ នៅថ្ងៃ ទី២១ ខែមករានេះ។
ទោះបី មានការគំរាមកំហែង និងរារាំង បែបនេះ ក៏ដោយ ក៏លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា នឹងអញ្ជើញ ទៅជួប សួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ នៅឃុំត្រើយស្លា ស្រុកស្អាង តាមកម្មវិធី ដែលបានគ្រោងទុក។
រូបថត៖ វេទិកា មហាជន រៀបចំ ដោយគណបក្ស សង្គ្រោះជាតិ កាលពីដើមខែ កញ្ញា ឆ្នាំ២០១៣ នៅឃុំ ស្អាងភ្នំ, ស្រុកស្អាង, ខេត្តកណ្តាល។
- MP-elect Eng Chhai Eang
No comments:
Post a Comment