Paris Peace Accords 23 Oct. 1991

Tuesday, January 21, 2014

ខ្មែរ​ អាមេរិកាំង ​តវ៉ា​ នៅ​មុខ ​សេតវិមាន ​ប្រឆាំង ​នឹង​ការ​រំលោភ ​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ប្រទេស​កម្ពុជា​និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស​២៣នាក់​ដែល​រួម​មាន​ប្រធាន​សហជីព​និង​កម្មករ​ ហើយ​និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ (ម៉ែន គឹមសេង វីអូអេ)

ខ្មែរ​ អាមេរិកាំង​ តវ៉ា ​នៅ​មុខ​សេតវិមាន​ ប្រឆាំង​ នឹង​ការ​រំលោភ​ សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា

VOA Khmer | ថ្ងៃអង្គារ, 21 មករា 2014


លោក​ស្រី រ៉ានី លូស្ស៊ីនស្គី អ្នក​រៀបចំ​បាតុកម្ម​នេះ​បាន​បញ្ជាក់​ថា​ ការ​បង្រ្កាប​ដោយ​ហិង្សា​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ដែល​ចង់​បាន​ប្រាក់ ​ខែ​១៦០​ដុល្លារ​ កាលពី​ថ្ងៃ​ទី​២​និង​ទី​៣​ខែ​មករា​ រហូត​ដល់​មាន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​ របួស​និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់​នេះ​ត្រូវ​តែ​បញ្ឈប់​ជាបន្ទាន់​ហើយ​ សហរដ្ឋ​អាមេរិក​គួរតែ​ជួយ​ដើម្បី​ការពារ​ដល់​ពលរដ្ឋ​កម្ពុជា។​

«បងប្អូន​ខ្មែរ​យើង​មាន​ការ​ឈឺចាប់​ណាស់​អញ្ចឹង​ហើយ​បាន​យើង​មក​រួម​គ្នា​នៅ ​ទីនេះ​ដើម្បី​ធ្វើ​ការ​ឡើង​ដើម្បី​ឱ្យ​ដឹង​ថា​ពួក​យើង​នៅ​ខាងក្រៅ​មាន​ការ​ គាំទ្រ​ចំពោះ​បងប្អូន​ខ្មែរ​យើ​ងដែល​នៅ​ខាងក្នុង​ហើយ​ប្រឆាំង​ដាច់​ខាត​នូវ​ អំពើ​ហិង្សា​របស់​កងទ័ព​របស់​លោក​ហ៊ុន សែន​ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​និង​កម្មករ​កម្មការិនី​យើង។ យើង​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ចំពោះ​ភាព​ហិង្សា​ដែល​សម្លាប់​មនុស្ស​អត់​ មាន​ការ​កោត​ញញើត​នេះ



No comments:

Post a Comment