Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

NGO-CEDAW ទាមទារ​ រដ្ឋាភិបាល​ ស៊ើបអង្កេត​ យក​អ្នក​បាញ់សម្លាប់​ បាតុករ​ មក​ផ្តន្ទាទោស​​

CAMBODIA. Phnom Penh.3/01/2014: Striking worker arrested and beaten up by armed forces during a brutal crackdown at Veng Sreng road.
Photo: John Vink

NGO-CEDAW ទាមទារ​ រដ្ឋាភិបាល​ ស៊ើបអង្កេត​ យក​អ្នក​បាញ់សម្លាប់​ បាតុករ​ មក​ផ្តន្ទាទោស​​


ដោយ៖​ ជន ស្រីណុច / វិទ្យុ វីអូឌី​ | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014

គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ ហៅ​កាត់ NGO-CEDAW ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ស៊ើប​អង្កេ​ត​ជា​សាធារណៈ ដើម្បី​យក​ឧក្រិដ្ឋជន​មក​ផ្តន្ទាទោស​ពី​ករណី​បង្ក្រាប និង​បាញ់​សម្លាប់​ក្រុមកម្មករ និង​បាតុករ ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​មករា​នេះ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន នៅតាម​ដងផ្លូវ​វ៉េងស្រេង និង​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ​។​

​សេចក្តីថ្លែងការណ៍​របស់​ NGO-CEDAW ចុះ​ថ្ងៃ​ទី​៩ ខែ​មករា ឲ្យដឹងថា ការបង្ក្រាប​យ៉ាង​ឃោរឃៅ​ទាំងនេះ​ទៅលើ​បាតុករ មាន​ស្ត្រី និង​កុមារ ដោយ​កម្លាំង​យោធា នគរបាល និង​កងរាជអាវុធហត្ថ បណ្តាលឲ្យ​មនុស្ស​យ៉ាងតិច​បួន​នាក់​ស្លាប់​ដោយ​គ្រាប់កាំភ្លើង រងរបួស​៤០​នាក់ និង​អ្នកការពារ​សិទ្ធិមនុស្ស​២៣​នាក់​ត្រូវបាន​ចាប់ខ្លួន​។ ក្នុង​ចំណោម​អ្នក​ត្រូវបាន​ចាប់ខ្លួន មាន​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ និង​អ្នកសម្របសម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC)​ លោក ថេង សាវឿន។ អ្នក​ទាំង​ពីរ​ជា​សមាជិក​របស់​ NGO-CEDAW​។​
​សេចក្តីថ្លែងការណ៍​បន្ត​ថា បាតុករ​២៣ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទល្មើស​ចំនួន​ពីរ គឺ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ដោយ​មាន​ស្ថាន​ទម្ងន់ទោស​។ សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា បទល្មើស​នីមួយៗ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពី​ ១០០០​ដុល្លារ​អាមេរិក ទៅ​២៥០០​ដុល្លារ​អាមេរិក​។ NGO-CEDAW ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ដោះលែង​បាតុករ​ទាំងអស់​ជាបន្ទាន់​។​

VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អ្នកនាំពាក្យ​ក្រសួង​នេះ លោក ខៀវ សុភ័គ បាន​នៅ​ទ្បើយ​ទេ​។ ចំណែក អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ខេង ទី​តូ អះអាងថា ការស៊ើបអង្កេត​លើ​ករណី​ទាំងនេះ មិនមែន​ជា​សមត្ថកិច្ច​របស់​កងរាជអាវុធហត្ថ​ទេ តែ​ជា​សមត្ថកិច្ច​របស់​តុលាការ​៕


2 comments:

  1. Anonymous3:53 PM

    No need waste time to investigate over the killing, the top master mind of killing was, is HUN SEN, HUN SEN was told by his boss Vietcong trying to kill khmer one by one who is the most talk and criticize HUN SEN

    ReplyDelete
  2. Anonymous4:23 PM

    I totally agree with above comment:

    No need waste time to investigate over the killing, the top master mind of killing was, is HUN SEN, HUN SEN.

    My comment:

    We have million Khmer both home and abroad as witnesses to this killing committed by the so-called Hun Sen yuon Hanoi puppet regime.

    ReplyDelete