Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

Prime Minister-elect Sam Rainsy: ជួរភ្នំក្រវាញ | Krâvanh Mountains


២៥ មករា ២០១៤, ទំព័រ ភូមិសាស្រ្ត | 25 Jan. 2014, Cambodia's geography

ជួរភ្នំក្រវាញ | Krâvanh Mountains

ជួរភ្នំក្រវាញ គឺ ជាជួរភ្នំ ដែលសណ្តូក តាំងពីខាងជើង ខេត្តចន្ទបូរ នៃប្រទេសថៃ ដល់ខេត្តកំពត, គឺ ពីទិស ពាយ័ព្យ ទៅទិស អាគ្នេយ៍, ហើយ មានកំពូលភ្នំ ខ្ពស់ជាងគេ, គឺ ភ្នំឱរ៉ាល់ ដែលមានកំពស់ ១.៨១៣ ម៉ែត្រ និងជាជួរភ្នំ ដែលសម្បូរ ព្រៃឈើ, សត្វព្រៃ, រ៉ែ, និងជាប្រភព ផ្ដល់ទឹក ដល់ស្ទឹង, ព្រែក ដែលនៅតាម មាត់សមុទ្រ និងទំនាបកណ្ដាល។  បាតភ្នំ ទាំងនោះ សុទ្ធសឹង ប្រកបទៅ ដោយថ្មក្រានីត, គ្របដណ្តប់ ពីក្រៅ ដោយថ្មក្រែ លាយខ្សាច់ យ៉ាងក្រាស់។  ជួរភ្នំនេះ ចែកចេញ ជាបីផ្នែក, គឺ៖ 


១.  ភ្នំក្រវាញ ខាងលិច សណ្តូកពីប៉ៃលិន ដល់ស្ទឹង ពោធិ៍សាត់, គឺ ជាភ្នំ ប្រកបទៅ ដោយថ្មក្រាម និងថ្មស៊ីស, លាយក្រែ។


២.  ភ្នំក្រវាញ កណ្តាល ជាប្រជុំភ្នំមួយ ដ៍ធំ ដែលមានផ្ទៃរាងទេរ ពីមោង ទៅកោះកុង។


៣.  ភ្នំក្រវាញ ខាងកើត ចែកជាបីក្រុម, គឺ៖ ប្រជុំភ្នំ ខ្យល់, ប្រជុំភ្នំ អូរម្លូ, និងប្រជុំភ្នំ ដំរី


(ដកស្រង់ចេញ ពីសៀវភៅ ភូមិវិទ្យា ប្រទេសខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត និងវិគីភីឌា)។

បើ ចង់អានអត្ថបទ ទាំងមូល, សូម ចុច៖ http://tinyurl.com/nj8zmtl
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment