២៣ មករា ២០១៤ - ទំព័រប្រវត្តិសាស្រ្ត / 23 Jan. 2014 – Khmer national heroes - Samdech Preah Sangkhareach Chuon Nath (1883 - 1969). Author of the Khmer Dictionary.
វីរបុរសខ្មែរ - សម្តេច ព្រះសង្ឃរាជ ជួន ណាត (១៨៨៣ - ១៩៦៩)
- ជាអ្នកប្រាជ្ញ អក្សរសាស្រ្តខ្មែរ ដែលមាន ចំណេះដឹង ជ្រៅជ្រះ អំពី អក្សរសាស្រ្ត ភាសាបាលី, សំស្រ្កឹត, ប្រវត្តិសាស្រ្ត ព្រះពុទ្ធសាសនា និងភាសា បរទេស មួយចំនួនទៀត។
- ឆ្នាំ១៩១៥ ជាសាស្រ្តាចារ្យ នៅសាលា ភាសាបាលី
- ឆ្នាំ១៩១៩ ជាសមាជិក នៃគណៈកម្មាធិការ តាក់តែង វចនានុក្រមខ្មែរ, បន្ទាប់មក ជាលេខា នៃគណៈកម្មាធិការនេះ។
- ឆ្នាំ១៩៣០ ជាអនុនាយក សាលាភាសាបាលី និងជាសមាជិក គណៈកម្មការ បកប្រែ ព្រះត្រៃបិដក, ហើយ បានឡើងឋានៈ ជានាយក សាលាបាលី ជាន់ខ្ពស់ នៅឆ្នាំ១៩៤២។
- ឆ្នាំ១៩៦១ ជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរ
- ឆ្នាំ១៩៦៣ សម្តេច នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ បានប្រទានកិត្តិយសថ្វាយព្រះអង្គ ជាសម្តេចព្រះសង្ឃរាជ។
- ឆ្នាំ១៩៦៧ បានទទួល សញ្ញាប័ត្របណ្ឌិត រដ្ឋ អក្សរសាស្រ្ត ពីភូមិន្ទសាកលវិទ្យាល័យ ភ្នំពេញ។
ប្រទេសកម្ពុជា បានបាត់បង់ អ្នកប្រាជ្ញ អក្សរសាស្រ្តខ្មែរ មួយរូបពិតមែន, តែ ស្នាព្រះហស្ថ របស់ ព្រះអង្គ នៅរស់ជានិច្ច, គឺ វចនានុក្រមខ្មែរ។
(ដកស្រង់ចេញ ពីសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត និងវិគីភីឌា)
បើ ចង់អានអត្ថបទ ទាំងមូល, សូម ចុច៖ http://tinyurl.com/kcyg5xm
No comments:
Post a Comment