២៨ មករា ២០១៤, សង្ខេបព័ត៌មាន ប្រចាំថ្ងៃនេះ | 28 Jan. 2014, Summary of the main news of the day.
១. កម្មករ កម្មការិនី កាត់ដេរ រោងចក្រ ដុងឌូ ធ្វើកូដកម្ម មិនចូលធ្វើការ ដើម្បី ទាមទារ ឲ្យថៅកែ គោរព សិទ្ឋិកម្មករ, គោរព ច្បាប់ការងារ, និងត្រូវ អនុញ្ញាត ឱ្យតំណាង របស់ពួកគេ ចូលធ្វើការវិញ។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/kkyfu6g
២. អាស៊ីសេរី៖ ក្រុមអង្គការ សិទ្ធិមនុស្ស ជាតិ និងអន្តរជាតិ ជាច្រើន បានស៊ើបអង្កេត និងរកឃើញ ថា, សេរីភាព បញ្ចេញមតិ រួមទាំង ការបង្ក្រាប ដោយហិង្សា ទៅលើក្រុមអ្នកតវ៉ា មានស្ថានភាព កាន់តែ អាក្រក់ នាពេលបច្ចុប្បន្ន។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/n3w5ub4
៣. ភ្នំពេញប៉ុសិ៍្ត៖ នៅមុនសវនាការ នៅថ្ងៃនេះ ស្តីពី ប្រវតិ្តកម្ពុជា នៅក្រុមប្រឹក្សា សិទិ្ធមនុស្ស អង្គការ សហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ ឥស្សរជន នៃគណបក្ស ប្រឆាំង និងអ្នកវិភាគ បានថ្លែង ថា, គណបក្ស ប្រជាជន ដែលកាន់អំណាច បានត្រឡប់ ទៅប្រើ យុទ្ធសាស្រ្តចាស់ ក្នុងការបង្ក្រាប បាតុកម្ម ក្រោយការបោះឆ្នោត។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/lczfog2
៤. ខេមបូឌា ដេលី៖ ជាថ្មី ម្ដងទៀត ប្រទេសកម្ពុជា ត្រូវ បាន ដាក់ចំណាត់ថ្នាក់ ជា «ប្រទេស មិនសេរី» ដោយអង្គការ FreedomHouse មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/nxvf5zg
No comments:
Post a Comment