មន្ត្រី រដ្ឋាភិបាល ឆ្លើយតប នឹងUN ថា កម្លាំងសមត្ថកិច្ច បានប្រើវិធានការ បាញ់បង្ក្រាប គឺ ដើម្បីការពារខ្លួន
ដោយ៖ តាំង វីដា / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014
កងកម្លាំងសមត្ថកិច្ចបំបែកវ៉ូងបាតុករ នៅមុខតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ មករា កន្លងមក (រូបថតដោយ តាត ឧត្តម)
មន្ត្រីរាជរដ្ឋាភិបាល ស្វាគមន៍ចំពោះការជំរុញរបស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) និងបញ្ជាក់ថា ការដែលកម្លាំងសមត្ថកិច្ចប្រើប្រាស់អាវុធ និងកាំភ្លើង បាញ់បង្ក្រាបទៅលើក្រុមបាតុករដោយហិង្សា ក្នុងហេតុការណ៍ប៉ះទង្គិចជាមួយកម្មករកន្លងមក គឺដើម្បីការពារខ្លួនតែប៉ុណ្ណោះ។
នៅថ្ងៃទី៧ ខែមករា ម្សិលមិញ គេហទំព័រ www.un.org បានដកស្រង់សម្តីរបស់អ្នកនាំពាក្យឧត្តមស្នងជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Rupert Colville ថា អង្គការសហប្រជាជាតិ ស្នើឲ្យអាជ្ញាធរកម្ពុជា ចាប់ផ្តើមការជំរុញ និងការ ស៊ើប អង្កេតយ៉ាងស៊ីជម្រៅ ដើម្បីធានាការទទួលខុសត្រូវយ៉ាងពេញលេញនៃសមាជិកកងកម្លាំងសន្តិសុខ ដែលត្រូវបានរកឃើញថាប្រើ ប្រាស់កម្លាំងមិនសមរម្យ និងលើសលប់ ទៅលើកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថា ក្នុងហេតុការណ៍ចុះបង្ក្រាបនោះ គឺកម្លាំងសមត្ថកិច្ច តែងតែអត់ធ្មត់ ហើយព្យាយាមទប់ស្កាត់ការបង្កហិង្សាពីក្រុមអ្នកតវ៉ា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាសណ្តាប់ធ្នាប់ និងសន្តិវិធី។ លោកជឿជាក់ថា ការបង្ក្រាបដោយហិង្សា និងអាវុធ កន្លងមកនេះ គឺសមត្ថកិច្ចគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ មិនមានចេតនាផ្សេងនោះទេ ៖
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ ឲ្យដឹងថា បាតុករបានព្យាយាមប្រើហិង្សាមកលើសមត្ថកិច្ច ក្នុងពេលចុះបង្ក្រាបផ្ទាល់ ទើបធ្វើឲ្យកម្លាំងសមត្ថកិច្ច ត្រូវបង្ខំចិត្តប្រើវិធានការតប ៖
កងសមត្ថកិច្ចបង្ក្រាបកុប្បករនៅផ្លូវវេងស្រេង (រូបភាពដោយ តាត ឧត្តម)
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកថា ការប្រើប្រាស់ទ្រឹស្តី និងការអនុវត្តរបស់សមត្ថកិច្ច គឺហួសកម្រិត មិនមានភាពសមាមាត្រឡើយ។ លោកយល់ថា កម្លាំងសមត្ថកិច្ច គប្បីដាក់ឱវាទ ឬជូនដំណឹង ទៅបាតុករដើម្បីបញ្ចៀសហិង្សា មិនគួរប្រើហិង្សាតបដោយអាវុធ នាំឲ្យពលរដ្ឋរងរបួស និងស្លាប់នោះទេ ៖
ក្នុងហេតុការណ៍ប៉ះទង្គិច កាលពីថ្ងៃទី២ និងទី៣ ខែមករា រវាងកងកម្លាំងប្រដាប់អាវុធ ជាមួយនឹងកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា បានបណ្តាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ យ៉ាងហោចណាស់ ២៣នាក់ ត្រូវបានចាប់ឃុំខ្លួន និងរាប់សិបនាក់ រងរបួសធ្ងន់ស្រាល៕
No comments:
Post a Comment