Paris Peace Accords 23 Oct. 1991

Saturday, February 1, 2014

មន្ត្រី​ ការទូត​ ជាន់​ខ្ពស់ ​អង់គ្លេស​ ស្នើ​ ឲ្យ​បក្ស​ជាប់​ឆ្នោត​ ដោះស្រាយ ​វិបត្តិ​នយោបាយ

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
កម្មករ​ប្រមូលផ្ដុំ​គ្នា​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

មន្ត្រី​ ការទូត​ ជាន់​ខ្ពស់ ​អង់គ្លេស​ ស្នើ​ ឲ្យ​បក្ស​ជាប់​ឆ្នោត​ ដោះស្រាយ ​វិបត្តិ​នយោបាយ

ដំណើរ​ បំពេញ​ទស្សនកិច្ច ​ផ្លូវ​ការ​ រយៈពេល ២​ថ្ងៃ​ នៅ​កម្ពុជា មន្ត្រី​ជាន់​ខ្ពស់​ ការ​បទេស​ អង់គ្លេស បាន​ជួប​សវនាការ​ ដាច់​ដោយ​ឡែក​ ពី​គ្នា​ ជាមួយ ​ប្រមុខ​ដឹក​នាំ​កម្ពុជា, រដ្ឋមន្ត្រី​ ការ​បរទេស, និង​បក្ស​ប្រឆាំង។  ក្រសួង​ការ​បទេស​ កម្ពុជា និង​បក្ស​ប្រឆាំង បាន​បកស្រាយ​ ផ្សេង​គ្នា​ អំពី​ មូលហេតុ​ នៃ​ការ​ជាប់​ គាំង​ផ្នែក​ នយោបាយ​ ក្រោយ​ការ​បោះ​ឆ្នោត ទៅ​ដល់​អនុរដ្ឋមន្ត្រី​ ការ​បរទេស​ អង់គ្លេស។

RFA | 31 Jan. 2014

ដោយ​ឡែក ជំនួប ​រវាង​ មន្ត្រី​ជាន់​ខ្ពស់​ ការ​បទេស​ អង់គ្លេស រូប​នេះ​ ជាមួយ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ ​ពុំ​ត្រូវ​ ទម្លាយ​​ឲ្យ​ដឹង​ថា, តើ​ បាន​លើក​ឡើង ​បញ្ហា​នយោបាយ ​នៅ​ក្រោយ​ ការ​បោះ​ឆ្នោត ​ដែរ​ ឬ​ទេ?


ការ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​ អង់គ្លេស នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​កម្ពុជា កំពុង​រក​ច្រក​ចេញ ខណៈ​ដែល​ជំហរ​របស់​អ្នក​នយោបាយ​នៃ​បក្ស​ទាំង​ពីរ ចាត់​ទុក​ថា ខ្លួន​បាន​ទទួល​ការ​គាំទ្រ​រៀងៗ​ខ្លួន​ដ៏​លើសលប់​ក្រោយ​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា កន្លង​មក​នេះ។

ក្រោយ​ជំនួប​រយៈពេល​ជិត​ពីរ​ម៉ោង នៅ​ថ្ងៃ​ទី​៣១ មករា លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា អនុរដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស ចង់​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ស្វែង​រក​មធ្យោបាយ​ដោះស្រាយ​ភាព​ទាល់ច្រក​នៃ​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់។ លោក​បន្ត​ថា ទោះ​ជា​បែប​ណា គណបក្ស​សង្គ្រោះ​ជាតិ មាន​បទ​ពិសោធន៍ ៤​អាណត្តិ​រួច​មក​ហើយ។ កាល​ណា​អ្នក​នយោបាយ​ដែល​ចូល​រួម​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា តែង​ជា​ដៃគូ​ដែល​ងាយ​រងគ្រោះ។ ទោះ​ជា​បែប​ណា លោក កឹម សុខា អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​រួម​ពិគ្រោះ​យោបល់ បើ​សិន​មើល​ឃើញ​ថា គោលការណ៍​ដែល​ជួប​សន្ទនា​នោះ​នឹង​នាំ​ឲ្យ​ចំណេញ​សម្រាប់​ម្ចាស់​ឆ្នោត និង​តាម​ក្របខ័ណ្ឌ​នៃ​លទ្ធិប្រជាធិបតេយ្យ។

«សំឡេង»

នៅ​ក្នុង​ជំនួប​ប្រមាណ ១​ម៉ោង ដែល​អនុរដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) ជួប​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ព័ត៌មាន​ស្ដីពី​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​ជាប់​គាំង​នេះ មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ។

លោក អៀង សុផល្លែត ជំនួយ​ការ​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី ថ្លែង​ប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​ក្រោយ​ពី​ជំនួប​បិទ​ទ្វារ​នោះ​ថា ភាគី​ទាំង​ពីរ គឺ​មាន​តែ​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​ដែល​ធ្លាប់​មាន​ប៉ុណ្ណោះ។

ស្រប​គ្នា​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ដែល លោក ហ៊ូហ្គូ ស្វៃវអ៍ ជួប​សន្ទនា​ជា​មួយ លោក ហោ ណាំហុង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ មករា គឺ​លោក ហោ ណាំហុង បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​ផ្សះផ្សា​ផ្នែក​នយោបាយ​រួច​មក​ហើយ​តាំង​ពី​ មុន​បោះ​ឆ្នោត។ ហេតុ​នេះ ការ​បង្ក​ឲ្យ​ស្ថានភាព​នេះ​នៅ​បន្ត​អូស​បន្លាយ គឺ​ជា​ការ​គ្មាន​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ចង់​ឈ្នះ មិន​ឲ្យ​មាន​ដៃគូ​ក្នុង​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

«សំឡេង»

ភ្លាមៗ​ក្រោយ​ពី​ជំនួប​របស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស ដែល​មក​បំពេញ​ទស្សនកិច្ច​នេះ មន្ត្រី​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា នៅ​ពុំ​ទាន់​អាច​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ដោយ​ចាត់​ទុក​ថា ជំហរ​របស់​ចក្រភព​អង់គ្លេស នឹង​ផ្ដល់​ឲ្យ​នៅ​ពេល​ក្រោយ។

បើ​ទោះ​ជា​បែប​ណា លោក កុយ គួង ឲ្យ​ដឹង​ថា អនុរដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស បាន​សន្យា​ថា​នឹង​ផ្ដល់​លុយ​ប្រមាណ​កន្លះ​លាន​ផោន​បន្ថែម​ទៀត​ដល់​សាលា​ក្ដី ​ខ្មែរ​ក្រហម។ ចាប់​ពី​តាំង​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៣ ចក្រភព​អង់គ្លេស បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ប្រមាណ ១០​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក៕



No comments:

Post a Comment