Paris Peace Accords 23 Oct. 1991

Monday, February 17, 2014

នាយក រដ្ឋមន្ត្រី​៖ អ្នក​បំផ្លាញ​ សន្តិសុខ​សង្គម ត្រូវ​ទទួលខុសត្រូវ​ ចំ​ពោះ​មុខ​ច្បាប់​​

នាយក រដ្ឋមន្ត្រី​៖ អ្នក​បំផ្លាញ​ សន្តិសុខ​សង្គម ត្រូវ​ទទួលខុសត្រូវ​ ចំ​ពោះ​មុខ​ច្បាប់​​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លើកឡើងថា ការរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម ត្រូវ​ធានា​តាមរយៈ​ការអនុវត្ត​ច្បាប់ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ហើយ​អ្នក​ដែល​បំផ្លាញ​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។​
​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជ័យលាភី​ដល់​សិស្ស​មន្ត្រីជាន់ខ្ពស់​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍ថា គ្មាន​ប្រទេស​ណាមួយ​អាច​អភិវឌ្ឍន៍​ទៅ​មុខ​រួច នៅពេល​ដែល​ប្រទេស​នោះ​ជួប​នូវ​ស្ថានភាព​ចលាចល និង​អសន្តិសុខ​ក្នុង​សង្គម​​នោះ​​ទេ​។ លោក​ថា ការរក្សា​ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម គឺជា​រឿង​សំខាន់ ដែល​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៥​នេះ ត្រូវ​ធានា​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ មិនមែន​ការ​ស្ទះចរាចរណ៍​ដោយសារ​ការ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​នោះទេ​។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម ត្រូវ​ធានា​តាមរយៈ​ការអនុវត្ត​ច្បាប់ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ហើយ​អ្នក​ដែល​បំផ្លាញ​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។​
​ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្ម ទាមទារ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត បោះឆ្នោត​ឡើងវិញ ឬ​បោះឆ្នោត​មុន​អាណត្តិ កាលពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​នេះ និង​ស្របពេល​ដែល​សហជីព និង​កម្មករ បាន​ធ្វើ​បាតុកម្ម និង​គ្រោង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​កម្មករ ដំឡើង​ប្រាក់​ឈ្នួល ​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​២៣​នាក់ ព្រមទាំង​ការ​ប្រមូល​ផ្តុំ​តវ៉ា​​ផ្សេងៗ​​ទៀត​​របស់​​ប្រជាពលរដ្ឋ​​សហគមន៍​ដីធ្លី​៕




No comments:

Post a Comment