វប្បធម៌ ឃុបឃិត គឺ ជារបាំង រារាំង ការអភិវឌ្ឍន៍ ប្រទេស
សាលារៀនក្នុងតំបន់ជនបទដាច់ស្រយាលមួយកំពុងរង់ចាំការអភិវឌ្ឍន៍។
Siv Channa/RFI
ដោយ ប៉ែន បូណា / RFI | 21 Feb. 2014
ក្នុងចំណោមបញ្ហា រាប់រយជំពូក ដែលកំពុងចាក់ស្រេះ ក្នុងសង្គមកម្ពុជា បច្ចុប្បន្ន បញ្ហាភាគច្រើន មានប្រភពចេញ ពីការឃុបឃិត។
ការឃុបឃិត មានច្រើនសណ្ឋាន និងច្រើនដំណាក់កាល, ដូចជា ការឃុបឃិត រវាង ឈ្មួញ និងអាជ្ញាធរដែនដី, រវាង បុគ្គល ដែលចង់បានផលប្រយោជន៍ ជាមួយមន្ត្រីថ្នាក់លើ ឬក៏រវា ងមន្ត្រីថ្នាក់ក្រោម និងមន្ត្រីថ្នាក់លើ។
ជាទូទៅ បញ្ហា ដែលកើតចេញ ពីការឃុបឃិត បែបនេះ ពិបាក នឹងដោះស្រាយ ពីព្រោះ អ្នក ដែលដោះស្រាយបញ្ហា គឺជាអ្នកបង្កើតបញ្ហា និងទទួលប្រយោជន៍ ពីបញ្ហា។ និយាយជារួម វប្បធម៌ឃុបឃិតគ្នា ជាឧបសគ្គ ដ៏ធំ ក្នុងការអភិវឌ្ឍន៍ ប្រទេស។
ក្នុងសង្គមបច្ចុប្បន្ន មានបញ្ហាជាច្រើនណាស់ដែលហាក់គ្មានអ្វីគួរឲ្យពិបាកដោះស្រាយ ប៉ុន្តែ វាបានអូសបន្លាយរាប់ខែឬរាប់ឆ្នាំនៅតែមិនទាន់ចប់ លើកលែងតែមានបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី។ ប្រសិនបើគេពិនិត្យឲ្យស៊ីជម្រៅមែនទែន បញ្ហាទាំងនោះភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងការឃុបឃិតគ្នាជាខ្សែបណ្តាញដូចសម្លកំពឹស។ មានបញ្ហាច្រើនយ៉ាងដែលមានដើមហេតុចេញពីការឃុបឃិត៖
នៅពេលដែលបុគ្គលអ្នកមានប្រាក់ឬអ្នកមានអំណាចចង់ទិញដីមួយកន្លែង ពួកគេតែងរត់ការតាមរយៈអាជ្ញាធរដែនដីដើម្បីទទួលបានឯកសារស្របច្បាប់ជាថ្នូរនឹងកម្រៃជើងសារ។ កម្រៃជើងសារនេះឯងដែលជំរុញឲ្យអាជ្ញាធរដែនដីខ្លះត្រូវប្រើគ្រប់មធ្យោបាយដើម្បីរត់ការឯកសារឲ្យបានបើទោះបីជាពេលខ្លះត្រូវរំលោភសិទ្ធិប្រជាពលរដ្ឋក៏ដោយ។ អ៊ីចឹងហើយបានជាគេតែងលឺករណីដីមួយកន្លែងមានប្លង់ជាន់គ្នា ឬក៏សុខៗស្រាប់តែមានអ្នកមកប្តឹងប្រជាពលរដ្ឋយកដីដោយសម្អាងលើប្លង់កម្មសិទ្ធិដែលជួនកាលកើតចេញពីការឃុបឃិតគ្នាសោះ។ ទំនាស់ដីធ្លីទាក់ទងនឹងដីសម្បទានមួយចំនួនក៏មានប្រវត្តិស្រដៀងគ្នានេះដែរពោលគឺការឃុបឃិតគ្នាក្នុងបណ្តាញរត់ការឯកសារនេះឯង។
និយាយជារួម វប្បធម៌ឃុបឃិតគ្នាជាបណ្តាញនេះបានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់អ្នករកស៊ីមិនស្មោះត្រង់។ វាក៏បើកឱកាសឲ្យមន្ត្រីមានបុណ្យស័ក្តិខ្លះឆ្លៀតធ្វើខ្នងបង្អែកឲ្យក្រុមហ៊ុនឯកជនមួយចំនួនជាថ្នូរនឹងកម្រៃជើងសារផងដែរ។ ក្រុមហ៊ុនទាំងនោះច្រើនធ្វើសកម្មភាពខុសច្បាប់ ហើយនៅពេលមានបញ្ហាគេមិនងាយនឹងដោះស្រាយបានឡើយ។ ការឃុបឃិតក៏ជាមូលហេតុដែលធ្វើឲ្យសេវាកម្មរបស់រដ្ឋគ្មានប្រសិទ្ធភាពផងដែរ។ ជាក់ស្តែង ការត្រួតពិនិត្យគុណភាពទំនិញ ការងារអធិការកិច្ចក្នុងវិស័យមួយចំនួន ឬការងារត្រួតពិនិត្យគុណភាពសំណង់ផ្ទះ អគារ រហូតដល់សំណង់ផ្លូវស្ពានជាដើម។
ការឃុបឃិតក៏ជាប្រភពនៃអំពើពុករលួយដែលពិបាកនឹងលុបបំបាត់។ វាមិនមែនគ្រាន់តែជាប្រភពនៃការកិបកេងថវិកាជាតិប៉ុណ្ណោះទេ សូម្បីតែម្ចាស់ជំនួយខ្លះក៏ត្រូវបានគេកិបកេងប្រាក់នៅក្នុងប្រព័ន្ធឃុបឃិតគ្នាជាខ្សែបណ្តាញនេះដែរ។ គម្រោងមួយចំនួនដែលផ្តល់ថវិកាដោយម្ចាស់ជំនួយនិងបានឆ្លងកាត់ការដេញថ្លៃនៅចំពោះមុខក៏ដោយ ក៏មិនអាចគេចផុតពីអំពើពុករលួយដែរពីព្រោះដោយសារការឃុបឃិត ការដេញថ្លៃខ្លះគ្រាន់តែជាការរៀបចំឆាកបន្លំភ្នែកម្ចាស់ជំនួយតែប៉ុណ្ណោះ។ ។ អំពើពុករលួយក្នុងគម្រោងសុខាភិបាលដែល Global Fund បានរកឃើញថ្មីៗនេះជាឧទាហរណ៍ស្រាប់។
ជំនួញឈើមានតម្លៃដែលនៅតែកើតមានជាហូរហែរបង្ក្រាបមិនចេះអស់ក៏មានប្រភពចេញពីការឃុបឃិតគ្នានេះដែរ។ ប្រសិនបើគ្មានការត្រូវរូវគ្នារវាងឈ្មួញនិងសមត្ថកិច្ចដែនដី ឬពេលខ្លះការត្រូវរូវជាមួយតុលាការផងនោះ ឈើក៏មិនអាចចេញពីព្រៃបានដែរ។ នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះដែលរំលេចឲ្យឃើញពីផលវិបាកដ៏ធំធេងនៃការឃុបឃិតគ្នា។ សូម្បីតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីក៏អស់ប្រសិទ្ធភាពដោយសារវប្បធម៌ឃុបឃិតគ្នានេះដែរ។
ជាការពិតណាស់ ការឃុបឃិតគ្នាដើម្បីផលប្រយោជន៍ហាក់បានក្លាយជាទម្លាប់ធម្មតាមួយទៅហើយនៅក្នុងបណ្តាញរដ្ឋបាលសាធារណៈ រាប់តាំងពីកិច្ចការតូចតាច រហូតដល់កិច្ចការធំៗ។ អំពើឃុបឃិតបែបនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់កិត្តិយសស្ថាប័នជាតិប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរដ្ឋាភិបាលជាពិសេសប៉ះពាល់កិត្តិយសប្រទេសជាតិទាំងមូល នៅពេលដែលក្រសែភ្នែកសហគមន៍អន្តរជាតិនិងអ្នកវិនិយោគទុនបរទេសសម្លឹងមកកម្ពុជាជាទីកន្លែងដ៏ស្មុគស្មាញ គ្មានតម្លាភាពសម្រាប់មុខជំនួញ។ បើស្ថានភាពនេះនៅតែបន្ត កម្ពុជាមិនអាចទាក់ទាញអ្នកវិនិយោគទុនធំៗដែលរកស៊ីត្រឹមត្រូវបានទេ។
ដូច្នេះ ការគាស់រំលើងវប្បធម៌ឃុបឃិតគ្នាមានន័យស្មើនឹងការដកចេញនូវរបាំងដែលរារាំងការអភិវឌ្ឍប្រទេស។ ពិតណាស់ថា វាមិនមែនជាកិច្ចការងាយស្រួលទេពីព្រោះផ្នត់គំនិតឃុបឃិតដើម្បីលាភសក្ការៈផ្ទាល់ខ្លួនបានចាក់ឫសយ៉ាងជ្រៅទៅក្នុងមនុស្សខ្មែរយ៉ាងច្រើនរួចទៅហើយ។ ប៉ុន្តែ ប្រសិនបើគេទុកបណ្តោយឲ្យវប្បធម៌នេះនៅមានអត្ថិភាព កម្ពុជាពិបាកនឹងស្គាល់ការអភិវឌ្ឍពិតប្រាកដណាស់។ ជាពិសេស ផលវិបាកនឹងធ្លាក់ទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាចកាន់តែធ្ងន់ធ្ងរឡើងថែមទៀតសម្រាប់ការបោះឆ្នោតខាងមុខនេះ៕

Cambodian development is hidden behind true economic development vs underworld development.
ReplyDeleteOne noticed the followings due to Khmer development:
- True mega-investors got trapped and jailed by tricks,
- Cambodian land will sure be shrunk and lost to faked nighboring investors, and
- Khmer household income may be increased by 25 cents per day to $37.50 per month to still fall far behind inflation and to barely pass poverty threshold.