Paris Peace Accords 23 Oct. 1991

Saturday, February 22, 2014

CNRP រៀបចំ​ ពិធី​ថ្លែងអំណរគុណ​ ក្រុម​អ្នកស្ម័គ្រចិត្ត​ ជួយ​ការងារ​ខ្លួន នៅ​សៀ​ល​នេះ​​

CNRP រៀបចំ​ ពិធី​ថ្លែងអំណរគុណ​ ក្រុម​អ្នកស្ម័គ្រចិត្ត​ ជួយ​ការងារ​ខ្លួន នៅ​សៀ​ល​នេះ​​


ដោយ៖​ តាំង វីដា​ / វីអូឌី | ថ្ងៃសៅរ៍ ទី22 ខែកុម្ភៈ ឆ្នាំ2014 

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ នឹង​រៀបចំ​ពិធី​ជួបជុំ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នកស្ម័គ្រចិត្ត​ជួយ​ការងារ និង​ក្រុម​អ្នក​ជួយ​សម្របសម្រួល មហា​បាតុកម្មអហិង្សា​កន្លងមក​របស់​គណបក្ស​នេះ​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ប្រាប់​VOD ឲ្យដឹងថា ពិធី​ជួបជុំ​នេះ ចាប់ផ្តើម​ពី​ម៉ោង​២ រសៀល រហូតដល់​ម៉ោង ៦​ល្ងាច ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា និង​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ រួម​នឹង​ព្រះសង្ឃ ជាង​១០​អង្គ នឹង​ធ្វើ​ពិធី​សូត្រមន្ត​។ លោកស្រី​បន្ត​ថា ពិធី​ថ្លែងអំណរគុណ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ គឺ​គូសបញ្ជាក់​ពី​ការលះបង់​ពេលវេលា ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមការងារ ក៏ដូចជា​អ្នកស្ម័គ្រចិត្ត ដែល​បាន​ចូលរួម​ការងារ​យ៉ាង​សកម្ម ក្នុងការ​ដំណើរការ មហា​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​នេះ ទាមទារ​ឲ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ការទាមទារ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ នា​ពេលកន្លងមក​។​
លោកស្រី មូរ សុខ​ហួរ ឲ្យដឹងទៀតថា ក្រុម​ការងារ​អ្នកស្ម័គ្រចិត្ត​នេះ ត្រូវបាន​បែងចែក​ជា ១០​ក្រុម ភាគច្រើន​ជា​យុវជន និង​យុវតី ដែល​បាន​ជួយ​ផ្តល់​សេវា​ថ្នាំពេទ្យ សេវា​ប្រមូល​នីធិ​ទ្រទ្រង់​មហា​បាតុកម្ម និង​សេវា​សម្របសម្រួល​ដំណើរការ​បាតុកម្ម​ទាំងមូល​ផង​ដែរ​។​

​តាម​ការអះអាង​របស់​អ្នកឃ្លាំមើល​ព្រឹត្តិការណ៍​សង្គម ឲ្យដឹងថា អំឡុង​យុទ្ធនាការ​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត យុវជន មាន​ការចាប់អារម្មណ៍​ទៅលើ​ការតាមដាន​ព្រឹត្តិការណ៍​សង្គម និង​ការ​វិវឌ្ឍន៍​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដែល​កត្តា​នេះ ធ្វើឲ្យ​អ្នក​នយោបាយ​ភាគច្រើន បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ខ្លាំង ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​យុវជន​៕



No comments:

Post a Comment