Paris Peace Accords 23 Oct. 1991

Saturday, February 15, 2014

អ្នក​រងរបួស​ នៅ​បុរី​កីឡា​ ៩​នាក់ នឹង​ប្តឹង​អាជ្ញាធរ​ ពី​ការ​បង្រា្ក​ប ដោយ​ហិង្សា​​

អ្នក​រងរបួស​ នៅ​បុរី​កីឡា​ ៩​នាក់ នឹង​ប្តឹង​អាជ្ញាធរ​ ពី​ការ​បង្រា្ក​ប ដោយ​ហិង្សា​​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃសៅរ៍ ទី15 ខែកុម្ភៈ ឆ្នាំ2014

​ប្រជា​សហគមន៍​បុរីកីឡា​ ដែល​រង​ស​បួស​ពី​ការបង្ក្រាប​របស់​អាជ្ញាធ​រ ឲ្យដឹងថា ពួក​គាត់​គ្រោង​ដាក់​ពាក្យបណ្តឹង​ប្តឹង​អាជ្ញាធរ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅពេល​ដែល​ពួកគាត់​ចេញ​ពី​មន្ទី​រពេទ្យ ឆាប់ៗ​ខាងមុខនេះ​។​
​កាល​ពី​ម្សិលមិញ យ៉ាងតិចណាស់​ប្រជា​សហគមន៍​បុ​រី​កីឡា ៩នាក់ ​រងរបួស​រួម មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ បន្ទាប់ពី​អាជ្ញាធរ​វាយ​បណ្តេញ​ពួកគាត់​ឲ្យចេញ​ពី​អគារ របស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​សង់​លើដី​កំពុង​មាន​ជម្លោះ​។​
​តំណាង​សហគមន៍​បុរី​កីឡា អ្នកស្រី ឆាយ គឺ​ម​ហ៊​ន ប្រាប់ VOD ថា នៅពេល​ចេញពី​មន្ទីរពេទ្យ​វិញ ពួកគាត់​និង​ពិភាក្សា​ជាមួយ​មេធាវី​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រៀបចំ​ឯកសារ​ប្តឹង​អាជ្ញាធរ​ដែល​បង្ក្រាប​ដោយ​ហិង្សា​។ អ្នកស្រីបន្តថា នៅពេល​នេះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​នោះ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​ស្ថិត​ក្នុង​ការតាមដានរ​បស់​វេជ្ជបណ្ឌិត និង​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀតផង​។​
​កន្លងទៅ ប្រជា​សហគមន៍​បុរី​កីឡា ឲ្យដឹងថា លោក ប៉ា សុជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​បាន​សន្យា​ផ្តល់​ដី​ទំហំ ៤x៦​ម៉ែត្រ ក្នុង​មួយ​គ្រួសារ ដល់​ពលរដ្ឋ​១៥៤​គ្រួសារ ដែល​មិន​ទាន់​ទទួលបាន​សំណង ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច សម្រាប់​រស់នៅ​បណ្តោះអាសន្ន មុន​នឹង​សាងសង់​អគារ​ពីរ​បន្ថែមទៀត​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​មក​វាស់វែង​ដី នៅ​សហគមន៍​បុរី​កីឡា​ដោយ​វា​ស់​ឲ្យ​ពលរដ្ឋ​តែ ៣x៤​ម៉ែត្រ ក្នុង​មួយ​គ្រួសារ​ទៅ​វិញ ដែល​ជាហេតុ​នាំ​ឲ្យ​ពួក​គាត់​ចេញ​តវ៉ា​ជាថ្មី​។​
សហគមន៍​បុរី​កីឡា មាន​ជម្លោះ​ធ្លី​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោយ​ខាង​ក្រុមហ៊ុន បាន​សន្យាថា​នឹង​សាងសង់​អាគារ​ចំនួន​១០ សម្រាប់​ជា​ថ្នូរ​នឹង​ការ​យក​ដី​តំបន់​បុរី​កីឡា​ទៅ​អភិវឌ្ឍន៍ ប៉ុន្តែ​ក្រុមហ៊ុន​នេះ សង់​បាន​តែ ៨​អាគារ ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទទួលបាន​សំណង ផ្ទុះ​ការតវ៉ា រហូតមកដល់​បច្ចុប្បន្ន​នេះ​៕​

អត្ថបទទាក់ទង៖



No comments:

Post a Comment