លោកព្រំ សុខា និងលោក សុន ឆ័យ ពេលចេញពីជំនួប
Siv Channa/RFI
គណបក្ស ទាំងពីរ បានត្រៀម សមាសភាព ម្ខាង ៧នាក់ រួចរាល់ ដើម្បីជជែក ពីកំណែទម្រង់ ការបោះឆ្នោត
ក្រោយការវិលចូលតុចរចាសាជាថ្មីថ្នាក់បច្ចេកទេស កាលពីថ្ងៃទី១៨ កុម្ភៈកន្លងទៅ ពេលនេះគណបក្សប្រឆាំង និងបក្សកាន់អំណាច ដែលកំពុងមានជម្លោះទាំងពីរ បានសម្រេចព្រមព្រៀងបញ្ជូនសមាសភាពម្ខាង៧នាក់រួចរាល់ហើយ ដើម្បីជួបប្រជុំគ្នាជំហានទី២។ ជាក្រុមសមាសភាពដែលនឹងជជែកពីយន្តការកំណែទម្រង់ការបោះឆ្នោត។ សង្គមស៊ីវិលបានស្នើឱ្យគណបក្សទាំងពីរស្មោះត្រង់ធ្វើការជាមួយគ្នា និងមានសុឆន្ទៈដើម្បីបង្រួបបង្រួមជាតិ។
មានសមាសភាពម្ខាង៧រូប គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបគ្នាសាជាថ្មីម្តងទៀតនៅជំហានទីពីរ បន្ទាប់ពីជំនួបថ្នាក់បច្ចេកទេសរវាងគណបក្សដែលកំពុងមានជម្លោះទាំងពីរនេះ កាលពីថ្ងៃទី១៨កុម្ភៈកន្លងទៅ។ ប៉ុន្តែ គណបក្សទាំងពីរនៅមិនទាន់កំណត់ថ្ងៃដើម្បីជួបពិភាក្សាជជែកលំអិតពីយន្តការកំណែទម្រង់នៃការបោះឆ្នោតដែលបានព្រមព្រៀងគ្នានៅឡើយនោះទេ។
សមាសភាពគណបក្សប្រជាជនកម្ពុជា មាន៧រូបរួមមាន លោក ប៊ិន ឈិន លោក ជាម យៀប និងលោក ឈាង វុនជាដើម។ ចំណែកគណបក្សសង្គ្រោះជាតិ នៅមិនទាន់អាចបញ្ជាក់ពីសមាសភាពដែលត្រូវចរចាលំអិតនៅឡើយទេ។ ប៉ុន្តែ លោក កឹម សុខា កាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា គណបក្សសង្គ្រោះជាតិតាមរយៈលោក សុន ឆ័យ ប្រធានក្រុមការងារចរចា បានបញ្ជូនសំណើរួចហើយ ទៅកាន់គណបក្សប្រជាជនកម្ពុជាដែលមានសមាសភាពស្មើគ្នា ម្ខាង ៧ រូប។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់ការរិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា និងជាសមាសភាពចូលរួមប្រជុំលើកទី២នេះផង បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានត្រៀមរួចរាល់អស់ហើយដើម្បីចូលរួមក្នុងគណៈកម្មការចម្រុះដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត។ កំណែទម្រង់ការបោះឆ្នោតដែលគណបក្សទាំងពីរ សំដៅធានាឱ្យការបោះឆ្នោតដោយសេរី និងយុត្តិធម៌ស្របតាមលទ្ធិប្រជាធិបតេយ្យ ដែលនឹងមានការចូលរួមពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ការត្រៀមសមាសភាពបង្កើតគណៈកម្មការចម្រុះកំណែទម្រង់បោះឆ្នោតនេះ គឺជាជំហានថ្មីវិជ្ជមានមួយទៀតហើយ ដើម្បីបើកផ្លូវឈានទៅដល់ជំនួបកំពូលរវាងមេដឹកនាំគណបក្សទាំងពីរនាពេលខាងមុខ ដើម្បីបិទបញ្ចប់ជម្លោះនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតទាំងស្រុង។
យ៉ាងណាក៏ដោយសង្គមស៊ីវិល លោកស្រីជា វណ្ណាត មានសុទិដ្ឋិនិយមថា ជម្លោះនយោបាយ នឹងបានបិទបញ្ចប់ប្រសិនបើដៃគូនៃគណបក្សទាំងពីរមានសុឆន្ទៈផ្សះផ្សាជាតិ ដោយបន្តការជជែកជាមួយគ្នានោះ៕

No comments:
Post a Comment