ថ្ងៃនេះ ខ្ញុំ បានទៅដល់ ព្រំដែន ដែលពលរដ្ឋ មូលដ្ឋាន រស់នៅ ជាង២០ឆ្នាំ អះអាង ថា, វៀតណាម ធ្វើផ្លូវក្រវ៉ាត់ ព្រំដែន ប៉ះដីគាត់។ ត្រង់ចំណុច បង្គោល 194-198 ស្ថិតក្នុងភូមិ គោកតែក ឃុំ ចន្ទ្រា ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង, វៀតណាម កំពុងតែ ធ្វើផ្លូវ ក្រវ៉ាត់ ព្រំដែន ប៉ះលើដីខ្មែរ, តែ មានការ ព្រមព្រៀងគ្នា រវាង ម្ចាស់ដី ភាគី វៀតណាម និងមេឃុំ ចន្ទ្រា។
សម្រាប់ ម្ចាស់ដីផ្ទាល់ គឺ គាត់ មានការ សោកស្តាយណាស់ តែ គាត់ មិនដឹង ទៅតវ៉ា
នៅឯណា ដើម្បី ឲ្យបានយុត្តិធម៌ ព្រោះ លោក គ្មាន សង្ឃឹម ចំពោះ អាជ្ញាធរខ្មែរ។
ក្នុងកិច្ចព្រមព្រៀង ត្រីភាគី នោះ, ខាងវៀតណាម យល់ព្រម តាមសំណើរ របស់ ម្ចាស់ដី។
សូម លោកបណ្ឌិត ដែលដើរពិនិត្យ ព្រំដែន មេត្តាជ្រាប, ហើយ កុំនិយាយ ថា មិន ឲ្យពរដ្ឋ បារម្ភ។ វា មិនអាចទេ ព្រោះ ទឹកដីខ្មែរ នរណា ក៏គេ ឈឺឆ្អាល ដែរ។

នាគរាជ ទឹកកក, ១៧ កុម្ភៈ ២០១៦
No comments:
Post a Comment