Paris Peace Accords 23 Oct. 1991

Monday, February 3, 2014

ពិធីបុណ្យ​ ដា​លាន​ ក្នុង​ជំនឿ​ របស់​ កសិករ​ជនបទ

លោក ច័ន្ទ សារុន អតីត រដ្ឋមន្ត្រី ​កសិកម្ម ​ខណៈ​ចូលរួម​ពិធីបុណ្យ ​ដា​លាន​ នៅ​ខេត្តព្រៃវែង​ នាពេល​កន្លងទៅ​ 



ពិធីបុណ្យ​ ដា​លាន​ ក្នុង​ជំនឿ​ របស់​ កសិករ​ជនបទ




(ថ្ងៃទី 2 កុម្ភៈ 2014, ម៉ោង 11:05:AM) | ដោយ: សុផល



ភ្នំពេញ: ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ជនបទ​ភាគច្រើន​ប្រកបមុខរបរ​កសិកម្ម​សំរាប់​ចិញ្ចឹមជីវិត​ដោយ​ការធ្វើ​ស្រែចំការ​។​ពួកគេ​តែង​ធ្វើជា​រៀងរាល់ឆ្នាំ​២​ទៅ​៣​ដងដោយ​យោងទៅតាម​សភាព​ជាក់ស្តែង​។​ជារឿយៗ​សម្រាប់​កសិករ​ក្រោយពី​ការប្រមូល​ផល​រួច​គេ​តែង​មូលមតិ​គ្នា​ប្រារព្ធ​នូវ​ពិធីបុណ្យ​មួយ​គេ​អោយ​ឈ្មោះថា​បុណ្យ​ដា​លាន​។​បុណ្យ​នេះ​គឺជា​ពិធី​ជួបជុំគ្នា​ប្រចាំ​ភូមិ​ជាមួយនឹង​ការ​និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត​និង​សំដែងធម៌​ទេសនា​និង​ការបង្កើត​កម្មវិធី​កំសាន្ត​ផង​។​មានការ​ពន្យល់ថា​ពិធី​នេះ​ក៏មាន​គោលបំណង​សំខាន់បំផុត​គឺ​រំលឹក​ដល់​គុណ​ព្រះធរណី​ឬ​គុណ​ព្រះ​មេ ។​

លោកតា ស៊ុំ សុខ វ​យ័ ៧៨ ឆ្នាំ រស់នៅ​ភូមិ កំរៀង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ​យ័​បាន​ឲ្យ​ដឹងថា​ពិធី​នេះ​គេ បានធ្វើ​ទាំងពី​បុ​រម​បុរាណ​ត​គ្នា​រៀងមក​រហូត​ដល់ពេល​បច្ចុប្បន្ន​។​តាម​កា​រស​ង្កេ​ឃើញថា​ពលរដ្ឋ​ដែល​ធ្វើ​ពិធីបុណ្យ​ខាងលើ​មាន​ស្ទើរ​គ្រប់​ខេត្ត​។​នៅពេលដែល​ពិធីបុណ្យ​បានចាប់ផ្តើម​ដំណើរការ​ទៅតាម​ការដែល​បានគ្រោង​ទុក​ហើយ​នោះ​នៅតាម​គេហដ្ឋាន​ពលរដ្ឋ​ទាំង​អស់គេ​បានរៀបចំ​បោសសំអាត​ទុកដាក់​របស់របរ​អោយមាន​សណ្តាប់ធ្នាប់​យ៉ាង​ត្រឹមត្រូវ​។​កន្លែង​ប្រារព្ធ​ពិធី​គឺ​បានកំណត់​នៅ​ទីតាំង​ណាមួយ​ដែល​ពួក​អ្នកភូមិ​ស្រុះស្រួល​គា្ន​។​ជាទូទៅ​តាម​ភូមិ​និ​មួយៗ​តែងមាន​កន្លែង​សំរាប់​ប្រារព្ធ​ពិធី​ប្រចាំ​ភូមិ​។​អ្នកភូមិ​ទាំងអស់​មាន​ចំណែក​ធ្វើ​ម្ហូបអាហារ​និង​ទេយ្យទាន​រៀងៗ​សំរាប់​យកទៅ​ប្រគេន​ព្រះសង្ឃ​និង​ជូន​គ្នា​ទៅវិញទៅមក​។​ម្ហូប​សំខាន់​សំរាប់​ពិធី​នេះ​គឺ​ភាគច្រើន​នំ​បញ្ចុក​។​ប៉ុន្តែ​នាពេលនេះ​តាម​ផ្ទះ​ក្រៅពី​នំ​បញ្ចុក​ក៏មាន​ការធ្វើ​ម្ហូប​ផ្សេងៗ​សំរាប់​បរិភោគ​ផងដែរ​។​
​    ​

លោកតា​បាន​ឲ្យ​ដឹង​ទៀតថា​នៅពេល​រសៀល​មានការ​និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត​និង​សំដែងធម៌​ទេសនា​។​លុះ​ព្រឹកស្អែក​ឡើង​មានការ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​និង​ពេល​បន្ត​មកទៀត​គឺ​ការ​ប្រគេន​ចង្ហាន់​ថ្ងៃត្រង់​ដល់​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។​លោកតា​បាន​បន្តថា ចង្ហាន់​គឺ​អ្នកភូមិ​ធ្វើ​រៀងៗ​ខ្លួន​រួច​សាមគ្គី​បញ្ចូល​គ្នា​។​តែ​អ្វ​ដែល​សំខាន់​មួយទៀត​ក្រៅ​ពិ​ចង្ហាន់​គេ​ក៏មាន​ពិធី​ពូន​ភ្នំស្រូវ​ដែល​អ្នកភូមិ​យក​ស្រូវ​មក​ពូន​ហើយ​ស្រូវ​នោះ​ត្រូវបាន​ទុកជា​ប្រយោជន៍​រួម​សំរាប់​បំរើ​ឲ្យ​វិស័យ​មនុស្សធម៌​ឬ​ជា​ស្រូវ​សង្គហៈ​ក្នុងភូមិ​។​

​លោកតា​បាន​បន្តថា​ន​ពិធី​នេះ​មិន​ត្រឹមតែ​ជាការ​ជួបជុំ​គ្នាឯង​នៅក្នុង​ភូមិ​ប៉ុណ្ណោះ​ទេ​។​អ្នកភូមិ​ដែលមាន​សាច់ញាតិ​នៅ​ទីជិត​ឆ្ងាយ​ក៏​តែង​ប្រើប្រាស់​ឱកាស​នេះ​អញ្ជើញ​គ្នា​មកជួបជុំ​សប្បាយ​ដែរ​។​នៅ​ពេលយប់​ទីកន្លែង​ប្រារព្ធ​ពិធីបុណ្យ​គឺមាន​ពិធី​រាំ​កំសាន្ត​ឬ​សំដែង​សិល្បៈ​ផ្សេងៗ​ទៅតាម​ការស្រុះស្រួល​គ្នា​។​បច្ចុប្បន្ន​ប្រជាជន​យើង​ក៏បាន​ប្រើប្រាស់​ឱកាស​នេះ​សំរាប់​ការជួបជុំ​សប្បាយ​ក្នុង​គ្រួសារ​ផង​ឬក៏​នាំគ្នា​ទៅ​ចូលរួម​ក្នុង​ពិធី​ធំ​នោះ​ផង​ក៏បាន​។​


​ជាការ​កត់​សំគាល់ការ​ជួបជុំ​តាម​គ្រួសារ​ឬ​ញាតិ​ក្នុងភូមិ​ក្រៅពី​ការបរិភោគ​អាហារ​ដែល​បានធ្វើ​រៀងៗ​ខ្លួន​ក៏មាន​ការផឹកស៊ី​នូវ​គ្រឿង​ស្រវឹង​ផ្សេងៗ​ទៅតាម​ចំណង់​ចំណូលចិត្ត​។​


លោកតា​បាន​បញ្ជាក់ថា​ពិធីបុណ្យ​ដា​លាន​នេះ​ត្រូវបាន​គេ​មានជំនឿថា​ជាការ​អរគុណ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​ម្ចាស់​ពិសេស​ព្រះធរណី​ដែល​បាន​អនុគ្រោះ​ឲ្យ​ពួកគេ​ប្រើប្រាស់​និង​ទទួលផល​សំរាប់​ចិញ្ចឹមជីវិត​។​ពិធីបុណ្យ​នេះ​ក៏​ជាការ​បង្កើត​នូវ​ភាព​សាមគ្គី​ជួយ​គ្នា​ក្នុងភូមិ​ផងដែរ​៕ 



No comments:

Post a Comment