កុមារកម្ពុជាដែលត្រូវជំរុញឱ្យមានទំលាប់ការអានសៀវភៅ។
@rfi/ siv channa
រដ្ឋមន្ត្រី អប់រំ ថ្មី នឹងរឹបអូស សៀវភៅ «កម្មសិទ្ធិ របស់ រដ្ឋ» ដោយគ្មានសំណង
ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ទៅ នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ចុះ «រឹបអូស» យកសៀវភៅ សិក្សាគោល ដែលមានស្លាក «ហាមលក់» និងស្លាក «កម្មសិទ្ធិ របស់ រដ្ឋ» នៅលើក្រប។ ម្ចាស់បណ្ណាគារ និងម្ចាស់តូបលក់សៀវភៅណា ដែលលក់សៀវភៅទាំងនេះមិនត្រឹមតែមិនទទួលនូវសំណងចំពោះការរឹបអូសនេះទេ ប៉ុន្តែត្រូវប្រឈមមុខនឹងការដាក់ទោសតាមច្បាប់ទៀតផង ព្រោះនេះជាអាជីវកម្ម«ខុសច្បាប់» ហើយ«បង្កឱ្យមានផលអវិជ្ជមានដល់ការអប់រំយ៉ាងខ្លាំង»។ សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អបអរវិធានការ ដែលប្រកាសដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីអប់រំថ្មី។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃសុក្រម្សិលម្ង៉ៃ បានផ្តល់ដំណឹងដល់អាជីវករសៀវភៅ ជាមុនថា អាជ្ញាធរនឹងចុះ«រឹបអូស»យកសៀវភៅសិក្សាគោល ដែលមានស្លាក«ហាមលក់» និងស្លាក«កម្មសិទ្ធិរបស់រដ្ឋ» ពីបណ្ណាគារ និងតូបលក់សៀវភៅនានា ដែលធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋទាំងនេះ។
រដ្ឋមន្ត្រីអប់រំថ្មី ដែលបានចូលកាន់តំណែងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ បានបញ្ជាក់ថា ការលក់សៀវភៅទាំងនេះគឺ«ខុសច្បាប់» ហើយអាជីវករមិនត្រឹមតែមិនទទួល«ការទូទាត់ប្រាក់សំណង»ពីក្រសួងទេ តែ«ត្រូវប្រឈមមុខនឹងការដាក់ទោសតាមច្បាប់ជាធរ មាន » ថែមទៀត។
នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ លោក ហង់ ជួនណារ៉ុន ក៏បានពន្យល់ដែរថា អាជីវកម្មលើសៀវភៅសិក្សាគោល ដែលត្រូវបានបញ្ជាក់ថា«ហាមលក់» និង«កម្មសិទ្ធិរបស់រដ្ឋ» ធ្វើឱ្យមានបញ្ហាចំពោះការងារអប់រំ«យ៉ាងខ្លាំង»។ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ អ្នកទិញអាចរកទិញដុំនិងរាយនូវសៀវភៅសិក្សាគោល ដែលមានស្លាក«សម្រាប់លក់»ពីបណ្ណាគារ គ.ប.ច. នៃគ្រឹស្ថានបោះពុម្ព និងចែកផ្សាយរបស់ក្រសួង។ នេះបើតាមសេចក្តីជូនដំណឹងនោះ ដែលចង្អុលប្រាប់បន្តទៀតថា គេក៏អាចទិញសៀវភៅសិក្សាគោលនានា ពីបណ្ណាគារ និងតូបលក់សៀវភៅទាំងឡាយ នៅតាមទីផ្សារផងដែរ ប៉ុន្តែត្រូវតែជាសៀវភៅដែលដាក់ថា«សម្រាប់លក់»។
សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានអបអរចំពោះវិធានការរបស់ក្រសួងអប់រំនេះ។ លោក សន ជ័យ អ្នកតំណាងសម្ព័ន្ធមិនមែនរដ្ឋាភិបាល ដែលបានធ្វើការរួមជាមួយវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ដើម្បីជម្រុញឱ្យបញ្ឈប់អាជីវកម្មល្មើលច្បាប់ដ៏រ៉ាំរ៉ៃខាងលើ បានថ្លែងថា នេះជាការឆ្លើយតបមួយរបស់ក្រសួងអប់រំជាមួយនឹងការរកឃើញរបស់យើងអំពីមូលហេតុនៃការលេចធ្លាយសៀវភៅរបស់រដ្ឋនៅតាមទីផ្សារ។
ទន្ទឹមនឹងនេះដែរ លោក សន ជ័យ បានអះអាងផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ជំនួយ១ ៣៤៦ ០០០ដុល្លារ សម្រាប់ការបោះពុម្ព និងចែកចាយសៀវភៅសិក្សាគោលកម្រិតមធ្យមសិក្សា នៅតាមសាលា ក្នុងឆ្នាំ២០១២-២០១៣ ព្រមទាំងឆន្ទៈមោះមុតក្នុងការធ្វើកំណែទម្រង់វិស័យអប់រំរបស់រដ្ឋមន្ត្រីថ្មី ក៏ជាកត្តានាំឱ្យមានវិធានការណ៍រឹបអូសសៀវភៅរដ្ឋពីទីផ្សារដែរ៕

No comments:
Post a Comment