Paris Peace Accords 23 Oct. 1991

Sunday, February 2, 2014

CNRP ​នៅ​អាមេរិក​ រៀបចំ​តវ៉ា​ ជា​ទ្រង់ទ្រាយ​ធំ​ នៅមុខ​ អង្គការ​ សហប្រជាជាតិ​ នៅ​ថ្ងៃ​ចន្ទ​ ស្អែក​​

CNRP ​នៅ​អាមេរិក​ រៀបចំ​តវ៉ា​ ជា​ទ្រង់ទ្រាយ​ធំ​ នៅមុខ​ អង្គការ​ សហប្រជាជាតិ​ នៅ​ថ្ងៃ​ចន្ទ​ ស្អែក​​

ដោយ៖​ ពៅ មេត្ដា​ / វីអូឌី | ថ្ងៃអាទិត្យ ទី2 ខែកុម្ភៈ ឆ្នាំ2014

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទ្វីបអាមេរិក​ខាងជើង​រៀបចំ​ការ​ការតវ៉ា​ជា​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ នៅមុខ​អង្គការសហប្រជាជាតិ​ ដើម្បី​ប្រឆាំង​សកម្មភាព​រដ្ឋាភិបាល​កម្ពុជា​បង្ក្រាប​លើកក​ម្មករ និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​។​
​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទ្វីបអាមេរិក​ខាងជើង បានឲ្យដឹងថា ការតវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ធ្វើឡើង​នៅ​មុខ​អង្គការសហប្រជាជាតិ​ចាប់ពី​ម៉ោង​១១:៣០​នាទី ដល់ ​២:៣០​នាទី​រសៀល​។ ក្នុង​សេចក្តីជូនដំណឹង​នោះ អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​ឲ្យបាន​ច្រើន ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​។
​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​ភ្ជាប់​នូវ​ពាក្យ​មួយចំនួន​ដូចជា យើង​ត្រូវការ​យុត្តិធម៌ ត្រូវ​ការបោះឆ្នោត​ឡើងវិញ បញ្ឈប់​ការប្រើ​យោធា​បាញ់សម្លាប់​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើ​ហិង្សា​លើ​បាតុកម្ម​អហិង្សា លោក ​ហ៊ុន ​សែន ​ត្រូវ​ចុះ​ចេញ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គួរ​ស៊ើបអង្កេត​នៅ​កម្ពុជា​ជាដើម​។​
​ក្នុង​សេចក្តីជូនដំណឹង​នោះ ក៏​មាន​ភ្ជាប់​រូបថត​សន្លឹក និង​ខ្សែ​វីដេអូ ពី​សកម្មភាព​ហិង្សា ដែល​យោធា​បាញ់​បង្ក្រាប​លើក​ម្មករ នៅ​ថ្ងៃ​ទី​២ និង​ទី​៣ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង នៅតាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង រួម​ទាំង​សកម្មភាព​បង្ក្រាប​លើ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​៤ ​ខែ​មករា​ ផងដែរ​៕



No comments:

Post a Comment