សាលាដំបូងរាជធានីភ្នំពេញ (រូបថត៖ តាំង វីដា)
តុលាការ បង្គាប់ ឲ្យអ្នកមានជម្លោះដីធ្លី ជាមួយ គ្រួសារ មន្ត្រីជាន់ខ្ពស់ បក្សកាន់អំណាច ចូលបំភ្លឺ
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014
សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យតំណាងអ្នកភូមិ៥នាក់ នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ចូលបំភ្លឺ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ រឿងជម្លោះដីធ្លីជាង១០០ហិកតា ជាមួយ ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល។
ក្រុមហ៊ុនអភិវឌ្ឍន៍ពាណិជ្ជកម្មឈ្មោះ KDC របស់លោកស្រី ជា ខេង ភិរិយាលោក ស៊ុយ សែម រងការចោទថា បានរំលោភយកដីពលរដ្ឋ១៤៥ហិកតានៅ ភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាំងពីឆ្នាំ២០០៧។
តំណាងអ្នកភូមិ លោក រាជ សីមា ឲ្យVODដឹង នៅថ្ងៃទី២៦ ខែកុម្ភៈនេះថា តំណាងអ្នកភូមិ៥នាក់ នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីការពារបណ្តឹងរបស់ខ្លួន កាលពីឆ្នាំ២០១១។
លោកបន្តថា ពាក្យបណ្តឹងនោះ មានពលរដ្ឋជាដើមបណ្តឹងតែ៤៤នាក់ទេ ទាមទារឲ្យតុលាការ រឹបអូសដីទំហំ៨៦ហិកតា២៧អា ឲ្យពួកគាត់កាន់កាប់វិញ។ ចំណែកអ្នកផ្សេងទៀតបោះបង់ការតវ៉ាក្រោយពី ក្រុមហ៊ុនប្តឹង និងអ្នកខ្លះជាប់ពន្ធនាគារ។
លោក រាជ សីមា តំណាងអ្នកភូមិដែលបំភ្លឺនៅថ្ងៃស្អែកនេះ មានលោក អ៊ុក តារា អ្នកស្រីឌុច ថាច អ្នកស្រី ដាំ សូរិយា សួន ញែន និងកែវ វណ្ណៈ៕
No comments:
Post a Comment