Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

អ្នក​មាន​ជម្លោះ​ ដីធ្លី​ និង​សហជីព​ មួយចំនួន គ្រោង​ប្រមូលផ្តុំ​ សម្តែង​មតិ​ និង​ហែ​ក្បួន ​នៅ​ថ្ងៃ​សិទ្ធិនារី ៨​មីនា​​

អ្នក​មាន​ជម្លោះ​ ដីធ្លី​ និង​សហជីព​ មួយចំនួន គ្រោង​ប្រមូលផ្តុំ​ សម្តែង​មតិ​ និង​ហែ​ក្បួន ​នៅ​ថ្ងៃ​សិទ្ធិនារី ៨​មីនា​​


ដោយ៖​ ម៉ៅ ចរិយា​ / វីអូឌី | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014

សហជីព និង​អ្នកមាន​ជម្លោះ​ដីធ្លី មាន​គម្រោង​ ជួបជុំ​ នៅ​កន្លែង​ផ្សេងគ្នា ក្នុង​ទិវា​សិទ្ធិ​នារី​ អន្តរជាតិ ៨ មីនា ដើម្បី​ស្វែងរក ​ដំណោះស្រាយ​ ពី​ស្ថាប័ន​ពាក់ព័ន្ធ អំពី​បញ្ហា​ប្រឈម ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ដែល​រដ្ឋាភិបាល​ ខកខាន​​ មិនទាន់​បាន​បំពេញ​។​
​ស្ត្រី​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ អ្នកស្រី ទេព វ​ន្នី  ប្រាប់ VOD ​ថា  ប្រជា​សហគមន៍​នឹង​ប្រមូលផ្តុំ​គ្នា​ប្រារព្ធ​ពិធី​មួយ​នៅ​ថ្ងៃ​ទី​០៨ ខែ​មីនា ក្នុង​តំបន់​បឹងកក់​ដើម្បី​ទាមទារ​សិទ្ធិ និង​រៀបរាប់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ស្ត្រី​រងគ្រោះ​ដោយសារ​ដីធ្លី ដែល​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប និង​ចាប់​ដាក់​ពន្ធ​ធនាគារ​ជាដើម​។ អ្នកស្រី​បន្ត​ថា បន្ទាប់ពី​មាន ព្រះសង្ឃ​សូត្រមន្ត​ប្រោះព្រុំ ប្រជា​សហគមន៍​នឹង​ដង្ហែក្បួន​ពី​សហគមន៍ ទៅ​កាន់​ក្រសួង​កិច្ចការនារី ដើម្បី​ដាក់​ញត្តិ ឲ្យ​ក្រសួង​យកចិត្តទុកដាក់​ទៅលើ​សិទ្ធិ​ស្ត្រី ដែល​តែងតែ​រង​នូវ​ការរំលោភបំពាន​កន្លង​មក​។
ប្រធាន​សហជីព ស៊ីខា​វឌូ លោក អាត់ ធន់ មានប្រសាសន៍ថា សម្រាប់​សហជីព​របស់​លោក មាន​គម្រោង​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ពី ៣​ម៉ឺន​នាក់​ទៅ​៥​ម៉ឺន​នាក់ ដើម្បី​សម្តែង​មតិ​អំពី​ផលវិបាក​នៅពេល​បច្ចុប្បន្ន​របស់​កម្មករ ទាក់ទង​នឹង​ការធ្វើ​ការងារ​របស់​ពួកគេ​កន្លងមក​។
​សម្រាប់​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូ​រ៉ា មានប្រសាសន៍ថា លោក​នឹង​ដឹកនាំ​សមាជិក​សមាជិការ​របស់​លោក​ចូលរួម​ជាមួយ​សហជី​ព​ផ្សេងទៀត​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ចោទសួរ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​ដោះស្រា​យ​ពី​បញ្ហា​របស់​កម្មករ ក៏ដូចជា​បញ្ហា​មួយចំនួន​ដែល​កើតឡើង​នា​ពេល​កន្លង​ទៅ។​
​នៅ​ថ្ងៃ​ទី​៨ មីនា គឺជា​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ជា​ទូទៅ​ទាំង​សង្គម​ស៊ីវិល ទាំង​ប្រជាពលរដ្ឋ​នៅ​កម្ពុជា តែងតែ​យក​ថ្ងៃ​បុណ្យ​ជាតិ​ធំ​ផ្សេងៗ ដូចជា​ថ្ងៃ​សិទ្ធិ​នារី​នេះ​ជាដើម ជួបជុំគ្នា និង​សម្តែង​មតិ ទៅកាន់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​រក​ដំណោះស្រាយ​ជួន​ពួកគេ៕



No comments:

Post a Comment