ក្រសួងព័ត៌មាន ប្រកាស មិនបិទបណ្តាញទំនាក់ទំនង សង្គម ទេ
បើទោះបីជា ការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ជះផលអវិជ្ជមាន ជាច្រើន ក៏ដោយ ក៏រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានប្រកាសជំហរ ថា នឹងមិន បិទបណ្តាញទំនាក់ទំនងសង្គមFacebook នៅក្នុងប្រទេសកម្ពុជា នោះទេ។ ការប្រកាសជំហរបែបនេះ បានធ្វើឡើង នៅក្នុងអង្គសន្និបាតបូកសរុប លទ្ធផល ការងារ ឆ្នាំ ២០១៣ និងទិសដៅ ភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០១៤ របស់ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រកាសសាជាថ្មីថា ក្រសួងមិនមានបំណងបិទបណ្តាញ ទំនាក់ទំនងសង្គមនោះទេ។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០១៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា បណ្តាញសង្គមនេះងាយនឹងបង្កើតដោយមិនបាច់សុំច្បាប់អនុញ្ញាតហើយងាយនឹងបញ្ជូនព័ត៌មាន និងរូបភាពគ្រប់ប្រភេទបានយ៉ាងឆាប់រហ័ស។
មនុស្សនៅទូទាំងពិភពលោកសុទ្ធតែអាចបញ្ជូន នឹងមើលឃើញបានតាមរយៈបណ្តាញទំនាក់ទំនងសង្គមទាំងនោះ ដែលរួមមានដូចជា Facebook, Twitter, Google និង What's App ជាដើម។ លោកខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការលេចឡើងនូវបណ្តាញទំនាក់ទំនងសង្គមនេះ គឺជាវិញ្ញាសាមួយដ៏ស្មុគស្មាញសម្រាប់ក្រសួងព័ត៌មាន ព្រោះថា វាក៏មានជ្រុងវិជ្ជមាន និងអវិជ្ជមានដើរទន្ទឹមគ្នា ។
ជ្រុងវិជ្ជមាន គឺការផ្តល់ព័ត៌មានបានឆាប់រហ័សងាយស្រួល នៅទីណា ពេលណាក៏បាន ហើយ ពិភពលោកទាំងមូល អាចទទួល បានគ្រប់ទិន្នន័យ ដែលផ្សាយចេញពីបណ្តាញទាំងនេះ។ ប៉ុន្តែ ផលអវិជ្ជមានវិញ គឺអ្នកប្រើប្រាស់មួយចំនួន គ្មានសីលធម៌ ដោយពួកគេយកបណ្តាញទាំងនេះធ្វើជាវេទិកាជេរប្រមាថ មួលបង្កាច់ បំភ្លៃ បំផ្លើស ញុះញង់ អុជអាល បញ្ឆេះកំហឹង ប្រើពាក្យសំដីអសុរស ប្រើរូបភាពកាត់ត រូបភាពអាសអាភាសគ្មានសីលធម៌ ដែលផ្ទុយទាំងស្រុងទៅនឹងក្រមសីលធម៌ ផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ផ្ទុយពីប្រពៃណីទំនៀម ទម្លាប់របស់ប្រជាជនកម្ពុជា។
លើសពីនេះទៅទៀត អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានឈានទៅដល់ ប្រមាថមើលងាយដល់អង្គព្រះមហាក្សត្រថែមទៀតផង។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា លោកនៅតែមានមោទនភាពក្នុងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ព្រោះវាជាភ្លើងពិល ឆ្លុះមើលគ្រប់ទិដ្ឋភាពសង្គម ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ អ្នកអាន អ្នកទស្សនាបានយល់ បានដឹងពីការពិត ព្រមទាំងជាអ្នកផ្តល់សំឡេងដល់អ្នកដែលគ្មានសំឡេង ។
បច្ចុប្បន្ន បើទោះបីជាកម្ពុជាមានវិទ្យុផ្សាយសំឡេង កាសែត ទូរទស្សន៍ និងគេហទំព័រជាច្រើនក៏ដោយ ក៏បណ្តាញសង្គមជាពិសេស Facebook នៅតែជាមធ្យោបាយទំនាក់ទំនងនិងផ្តល់ព័ត៌មានដ៏សំខាន់។ ការប្រកាសជំហរមិនបិទបណ្តាញសង្គមទាំងនោះ ជាដំណឹងល្អមួយសម្រាប់អ្នកប្រើប្រាស់ និងក៏ជាការបំបាត់ភាពមន្ទិលសង្ស័យដែលមានជាយូរមកហើយថា រដ្ឋាភិបាលគ្រោងរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមដែរ៕

No comments:
Post a Comment