Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

អ្នក​ជាប់​ឃុំ​ នៅ​ត្រពាំងផ្លុង ​ទាំង​២១​នាក់ ធ្វើ​កូដកម្ម​ បង្អត់អាហារ​ ទាមទារ​ ឲ្យ​ដោះលែង​​

ពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម (រូបថត ញឹម សុខន)


អ្នក​ជាប់​ឃុំ​ នៅ​ត្រពាំងផ្លុង ​ទាំង​២១​នាក់ ធ្វើ​កូដកម្ម​ បង្អត់អាហារ​ ទាមទារ​ ឲ្យ​ដោះលែង​​


ដោយ៖​ ណាត សុភាព​ / វីអូឌី | ថ្ងៃអាទិត្យ ទី9 ខែកុម្ភៈ ឆ្នាំ2014

ក្រុម​សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ នៅ​ត្រពាំងផ្លុង​​ ខេត្ត​កំពង់ចាម​ ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់  ចាប់ផ្តើម​ធ្វើ​កូដកម្ម​បង្អត់អាហារ ទាម​ទារ​​ឲ្យ​តុលាការ​ដោះលែង​ពួកគេ ដោយ​គ្មាន​ល​ក្ខខណ្ឌ​។​
​ការធ្វើ​កូដកម្ម​បង្អត់អាហារ​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ បន្ទាប់​ពី​អ្នក​ជាប់​ឃុំ​២​នាក់ ក្នុង​ចំណោម​ទាំង​២៣​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ​នេះ។​
អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ​ប្រពន្ធ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ អះអាងថា មូលហេតុ ដែល​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ធ្វើ​កូដកម្ម​បង្អត់អាហារ​ក្នុង​ពន្ធនាគារ ទាំង​រាងកាយ​កំពុង​ទ្រុឌទ្រោម​ផង​នោះ ដោយសារ​ពួក​គេ​ចង់​បង្ហាញ​សារ​ទៅ​រដ្ឋាភិបាល និង​តុលា​ការ​​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ​ទេ​។ អ្នកស្រី​បញ្ជាក់ថា បើ​តុលាការ​ឯករាជ្យ  សវនាការ​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ​ខាង​មុខ​នេះ តុលាការ​និង​ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី និង​អ្នក​ជាប់​ឃុំ​ផ្សេងៗ​ទៀត​ដែរ​។​

​ប្រធាន​ផ្នែក​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា យល់ថា ការធ្វើ​កូដកម្ម​បង្អត់អាហារ​របស់​អ្នក​ជាប់​ឃុំ​ទាំងនោះ ដើម្បី​បង្ហាញ​សារ​ទៅ​ថ្នាក់ដឹកនាំ​ថា ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការចោទប្រកាន់​នោះ​ទេ​។ លោក​បន្តថា សហគមន៍​អន្តរជាតិ កំពុង​ឃ្លាំ​មើល​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បើ​រដ្ឋាភិបាល  តុលាការ មិន​ចង់​ឲ្យ​អាប់ឱន​កិត្តិនាម​ប្រទេសជាតិ​ទេនោះ  ត្រូវ​ពិចារណា​ឡើងវិញ លើ​បញ្ហា​រំលោភ​​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា ហើយ​តុលាការ​ ត្រូវ​ប្រកាន់​ភ្ជាប់​នូវអព្យាក្រិតភាព​របស់ខ្លួ​ន​។​
​តាម​​ការ​ឲ្យដឹង​ពី​ក្រុម​មេធាវីកា​រពា​រជន​ត្រូវ​ចោទ​ទាំង​២៣​នាក់ បានឲ្យដឹងថា សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​ជំនុំជម្រះ បណ្តឹង​ប្រឆាំង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ របស់​អ្នក​ទាំង​២១​នាក់ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ខាងមុខនេះ​៕




No comments:

Post a Comment