ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រគល់បាច់ផ្កាឲ្យតំណាងក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្ររបស់គេលើគណបក្សសង្គ្រោះជាតិ ក្នុងពេលបាតុកម្មកន្លងមក នាទីស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។
បក្សសង្គ្រោះជាតិ រៀបចំ ពិធីថ្លែងអំណរគុណ អ្នកគាំទ្រ របស់ខ្លួន
ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ២២ កុម្ភៈ ២០១៤
គណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ នេះបានជួបជុំអ្នកគាំទ្ររបស់ខ្លួនប្រមាណ ៤០០នាក់ នៅទីស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
គោលបំណងនៃការជួបជុំនេះ គឺដើម្បីធ្វើកម្មវិធីថ្លែងអំណរគុណដល់ក្រុមអ្នកស្ម័គ្រចិត្ត ដែលបានជួយគណបក្សសង្គ្រោះជាតិ ក្នុងពេលធ្វើបាតុកម្មជាបន្តបន្ទាប់ ក្រោយការបោះឆ្នោត និងដើម្បីយកឱកាសនេះថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួន អំពីដំណើរការនៃការចរចាជាមួយគណបក្សប្រជាជនកម្ពុជា។
លោក យាង សុជាមេត្តា រាយការណ៍អំពីព្រឹត្តិការណ៍នេះ៖
No comments:
Post a Comment