Paris Peace Accords 23 Oct. 1991

Sunday, February 23, 2014

បញ្ហា​នយោបាយ​ ជា​របៀប​វារៈ​ សំខាន់​មួយ​ នៃ​ទស្សនកិច្ច​ រដ្ឋមន្ត្រី​ ការបរទេស​អូស្ត្រាលី ​នៅ​កម្ពុជា

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ក្នុង​សន្និសីទ​សារព័ត៌មាន​រួម ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ក្នុង​សន្និសីទ​សារព័ត៌មាន​រួម ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។
© Shiv Channa

បញ្ហា​នយោបាយ​ ជា​របៀប​វារៈ​ សំខាន់​មួយ​ នៃ​ទស្សនកិច្ច​ រដ្ឋមន្ត្រី​ ការបរទេស​អូស្ត្រាលី ​នៅ​កម្ពុជា

ដោយ ប៉ែន បូណា / RFI | ២២ កុម្ភៈ​ ២០១៤
ក្នុង​ដំណើរ​ទស្សនកិច្ច​ របស់​ លោកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្ត្រី​ ការបរទេស​ អូស្ត្រាលី ​នៅ​កម្ពុជា​ នៅ​ពេល​នេះ បញ្ហា​នយោបាយ​ ត្រូវ​បាន ​ភាគី​ទាំងពីរ ​លើក​មក​ពិភាក្សា។ ប្រមុខ​ការទូត​អូស្ត្រាលី​​ បាន​សាទរ​ ចំពោះ​លទ្ធផល​ នៃ​ការចរចា​ រវាង ​គណបក្ស​ ប្រជាជន​កម្ពុជា ​និង​គណបក្ស ​សង្គ្រោះ​ជាតិ​ ​ស្តីពី​ កំណែ​ទម្រង់​បោះឆ្នោត។ លោកស្រី​ ក៏​​អះអាង​ដែរ ​​ថា អូស្ត្រាលី​គាំទ្រ​ ប្រជា​ធិបតេយ្យ​ នៅ​​កម្ពុជា។ យ៉ាងណា​ក៏ដោយ ភាគី​ជម្លោះ​នៅ​កម្ពុជា ​នៅតែ​តឹង​សរសៃ​ក ​ដាក់​គ្នា​ នៅ​ឡើយ ​ទោះបី​ជា ​ការចរចា ​កំពុង​ប្រព្រឹត្ត ​ទៅ​ក៏​ដោយ។

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី ជូ​លី ប៊ី​ស្សប (Julie Bishop) ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ​បាន​ថ្លែង​សាទរ​ដល់​លទ្ធផល​នៃ​កិច្ចចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ស្តីពី​កំណែទម្រង់​បោះឆ្នោត​កាលពី​ថ្ងៃទី ១៨ កុម្ភៈ។ លទ្ធផល​ដែល​គណបក្ស​ទាំងពីរ​ស្រុះស្រួល​គ្នា​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ជជែក​អំពី​កំណែ​ទម្រ​ង​ការបោះឆ្នោត​នៅ​កម្ពុជា។
 
លោកស្រី ជូ​លី ប៊ី​ស្សប បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទកាសែត​រួមគ្នា​មួយ​ក្រោយពី​ជំនួប​ជាមួយ​លោក ហោ ណាំហុង​នៅឯ​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២២កុម្ភៈ​នេះ។ ប្រមុខ​ការទូត​អូស្ត្រាលី​ក៏បាន​បញ្ជាក់ថា អូស្ត្រាលី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។ យ៉ាងណាក៏ដោយ ភាគី​ជម្លោះ​នៅ​កម្ពុជា​ហាក់​នៅតែ​តឹងសរសៃក​ដាក់គ្នា​នៅឡើយ។

លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ថ្លែងថា វិបត្តិ​នយោបាយ​នេះ​ត្រូវបាន​គណបក្សប្រឆាំង​រៀបចំ​ជាមុន​តាំងពី​មុនពេល​បោះឆ្នោត។ យ៉ាងណាក៏ដោយ​លោក​អះអាងថា បើ​គណបក្សប្រឆាំង​ចង់​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​គណបក្ស​នេះ​ត្រូវ​ចូលទៅ​ជជែក​គ្នា​ក្នុង​រដ្ឋសភា គឺ​មិនមែន​ជជែក​នៅតាម​ចិញ្ចើមផ្លូវ​ទេ។

ប៉ុន្តែ ការចូល​អង្គុយ​ក្នុង​សភា​មិនមែនជា​លក្ខខណ្ឌ​ងាយ​ទេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ចាត់ទុក​សភា​និង​រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ថា មិន​ស្របច្បាប់​នោះ អះអាងថា នឹងមិន​ចូលទៅ​អង្គុយ​ក្នុង​សភា​ដើម្បី​ផ្តល់​ភាពស្របច្បាប់​ដល់​សភា​និង​រដ្ឋាភិបាល​បក្ស​កាន់អំណាច​នោះឡើយ។

បើតាម​លោក កឹម សុខា កិច្ចចរចា​ស្តីពី​កំណែទម្រង់​បោះឆ្នោត​នេះ​មិនមែនជា​ដំណោះស្រាយ​នយោបាយ​ទេ​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​បោះឆ្នោត​មុន​អាណត្តិ​ទេនោះ។ យ៉ាងណាក៏ដោយ ក្នុងជំនួប​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សុំ​ឲ្យ​ប្រទេស​អូស្ត្រាលី​ជួយ​កម្ពុជា​អំពី​កំណែទម្រង់​បោះឆ្នោត។ សំណើ​នេះ​ត្រូវបាន​ប្រមុខ​ការទូត​អូស្ត្រាលី​ទទួលយក៕




No comments:

Post a Comment