Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

សហជីព​កម្មករ​ ចំណីអាហារ នឹង​ដឹកនាំ​ សមាជិក​ខ្លួន​ ប្រមូលផ្តុំ​ មុខ​ក្រសួង​យុត្តិធម៌ និង​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈនេះ​

សហជីព​កម្មករ​ ចំណីអាហារ នឹង​ដឹកនាំ​ សមាជិក​ខ្លួន​ ប្រមូលផ្តុំ​ មុខ​ក្រសួង​យុត្តិធម៌ និង​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈនេះ​


ដោយ៖​ ជន ស្រីណុច​ / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែកុម្ភៈ ឆ្នាំ2014

​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា នឹង​ដឹកនាំ​សមាជិក​សមាជិការបស់ខ្លួន ទៅ​ប្រមូលផ្តុំ​នៅ​មុខ​ក្រសួង​យុត្តិធម៌ និង​មុខ​សាលាឧទ្ធរណ៍ នៅ​​ថ្ងៃ​ទី​១១ ខែកុម្ភៈ​ខាងមុខ ដែល​ជា​ថ្ងៃ​សវនាការ​សកម្មជន​ទាំង​២១នាក់។​
​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ នៅ​មុខ​រោងចក្រ​យ៉ាក ជី​ង ផ្លូវជាតិ​លេខ​៤ និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កម្មករ និង​សកម្មជន​សិទ្ធិមនុស្ស​២៣​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ កម្មករ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​បញ្ជូនទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម ដែល​ក្នុងនោះ​មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ​។ អ្នក​ទាំង​២៣​នាក់​នោះ រង​ការចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​
​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ស មូ​រ៉ា ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ​ថា លោក​ បាន​នឹង​កំពុងអំពាវនាវ​ដល់​សមាជិក​សមាជិការបស់​លោក អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យចូល​រួម​លើក​ទឹកចិត្ត លោក វ​ន់ ពៅ លោក ថេង សាវឿន និង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត ទាំងអស់គ្នា នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈខាងមុខនេះ ។ លោក​បន្តថា តុលាការ​ត្រូវ​តែ​ដោះលែង អ្នក​ត្រូវចោទ ទាំង២៣​នាក់ ឲ្យមាន​សេរីភាព ព្រោះ​ពួកគេ​មិន​មាន​កំហុស​ទេ។​
​លោក ស មូ​រ៉ា ឲ្យដឹងទៀតថា សហជីព​ធំៗ​បាន​ពិភាក្សា​គ្នា​រួចរាល់​ហើយ ថា​នឹង​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ ប្រសិនបើ​តុលាការ​នៅតែ​មិន​ព្រម​ដោះលែង​សកម្មជន​ទាំង​២១​នាក់​ឲ្យមាននៅក្រៅឃុំ។​
​នៅ​ព្រឹក​នេះ​កម្មករ​ម្នាក់ ក្នុងចំណោម​ជន​ត្រូវ​ចោទ​២៣​នាក់ ជាអនីតិជន អាយុ ១៧ឆ្នាំ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន៕



No comments:

Post a Comment