កិច្ចសន្ទនាជាមួយស្ត្រីក្នុងភាពជាអ្នកដឹកនាំ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤
©CCHR
ស្រ្តី អាចក្លាយជា មេដឹកនាំ គឺ អាស្រ័យ ជាចម្បង លើឆន្ទៈ ចង់ដោះស្រាយបញ្ហា
ដោយ ឯម មាឃ / RFI | ០៨ កុម្ភៈ ២០១៤
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកិច្ចសន្ទនាមួយ រវាងយុវជន និងអ្នកនយោបាយស្ត្រី នាព្រឹកថ្ងៃសៅរ៍នេះ នៅឯសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ វាគ្មិនស្ត្រី ដែលជាអ្នកតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមទាំងយុវតីម្នាក់ផង បានចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ នៅក្នុងជីវិត និងក្នុងអាជីពរបស់ពួកគេ ក្នុងនាមជាអ្នកនយោបាយ ឱ្យអ្នកចូលរួមវ័យក្មេងប្រមាណជា២០០នាក់។ ចំណុចសំខាន់ៗនៃកិច្ចសន្ទនានោះគឺថា ដើម្បីក្លាយជាអ្នកដឹកនាំបាន ជាបឋម ស្ត្រីត្រូវមានឆន្ទៈចង់ដោះស្រាយបញ្ហា ហើយចាប់យកឱកាសដែលមាន ដើម្បីឈានជើងចូលក្នុងភាពជាអ្នកដឹកនាំ។
No comments:
Post a Comment