Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

សមត្ថកិច្ច​ចម្រុះ បណ្តេញ​ អ្នក​បឹងកក់​ មិន​ឲ្យ​លក់​ផ្កា​ នៅមុខ​សាលា​រាជធានី​ភ្នំពេញ​​


អ្នកបឹងកក់ ត្រូវបានសមត្ថកិច្ចហាមមិនឲ្យលក់ផ្កានៅមុខសាលារាជធានី (រូបថត៖ ណាត សុភាព)

សមត្ថកិច្ច​ចម្រុះ បណ្តេញ​ អ្នក​បឹងកក់​ មិន​ឲ្យ​លក់​ផ្កា​ នៅមុខ​សាលា​រាជធានី​ភ្នំពេញ​​


ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014

សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៤០​នាក់ បណ្តេញ​សកម្មជន​បឹងកក់​មិន​ឲ្យ​លក់​ផ្កា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​ថា ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​។
​នៅ​ម៉ោង​ជិត​១០​ព្រឹក​នេះ ក្រុម​សន្តិសុខ និង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​ស្នើ​ឲ្យ​សកម្មជន​បឹងកក់ បញ្ឈប់​ការលក់​ផ្កា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​ថា​កន្លងមក អាជ្ញាធរ​មិន​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​លក់​ផ្កា​នៅ​ទីនោះ​ទេ​។
ជាមួយគ្នា​នោះ​ដែរ ប្រធាន​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ឈ្មោះ ជៀម រដ្ឋា បាន​ជួយ​ទិញ​ផ្កា​អ្នក​បឹងកក់ ចំនួន ១០​ទង ហើយ​បាន​ប្រាប់​ឲ្យ​ពួកគេ​ចាកចេញ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ និង​ស្នើឲ្យ​បញ្ឈប់​ការប្រមូលផ្តុំល​ក់​ផ្កា​នេះ​។ បន្ទាប់​ពី​ការបណ្តេញចេញ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ជាង ១០​នាក់ បាន​ដឹក​ផ្កា​ទាំងនោះ​ទៅ​លក់​នៅ​ផ្សារ​ចាស់ និង​ផ្សារ​អូរ​ស្សី ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៤០​នាក់​នោះ ជិះ​រថយន្ត​តាម​ពីក្រោយ​។​
អ្នកស្រី បូ ស្រី​ពៅ សកម្មជន​ដីធ្លី​បឹងកក់ បានឲ្យដឹងថា ពួកគាត់​គ្រាន់តែ​សុំ​លក់​ផ្កា​៣០០​ដើម​នៅ​ថ្ងៃ​ទិវា​នៃ​ក្តីស្រលាញ់​នេះ ឲ្យអស់​តែប៉ុណ្ណោះ ដោយ​យក​​ថវិកា​ជួយ​ទ្រទ្រង់​សហគមន៍​បឹងកក់ ក្នុង​យុទ្ធនាការ​រក​យុត្តិធម៌​សម្រាប់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​។ អ្នកស្រី បានចាត់ទុក​ការ​តាម​ឃ្លាំ​មើល​របស់​ក្រុម​សមត្ថកិច្ច​ទាំងនោះ ថា​ជា​ការគំរាមកំហែង និង​បិទ​សិទ្ធិសេរីភាព​ក្នុងការ​ដើរហើរ​របស់​ពួកគាត់​៕



No comments:

Post a Comment