ប្រជាពលរដ្ឋរងចាំនៅចំណតរង់ចាំ ដើម្បីជិះរថយន្តក្រុង (រូបថត៖ សុភាព)
ចំនួនអ្នកជិះរថយន្តក្រុង ចាប់ពីថ្ងៃទី០៥ខែកុម្ភៈ
ចំនួនអ្នកជិះរថយន្តក្រុង កើនឡើងជាបន្តបន្ទាប់(រយៈពេល៤ថ្ងៃ អ្នកជិះរថយន្ត មានចំនួន6406នាក់)
ថ្ងៃទី៤(ថ្ងៃទី៨កុម្ភៈ)
1,965
1,029
ថ្ងៃទី១
1,676
ថ្ងៃទី២
1,736
ថ្ងៃទី៣
1,965
ថ្ងៃទី៤(ថ្ងៃទី៨កុម្ភៈ)
ចំនួន អ្នកជិះរថយន្តក្រុង សាធារណៈ កើនឡើង ជាង៨០០នាក់ ក្នុងរយៈពេល ៤ថ្ងៃដំបូង
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014
មន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកជិះរថយន្តក្រុងសាធារណៈ មានការកើនឡើងជាង៨០០នាក់ ក្នុងអំឡុង ពេល៤ថ្ងៃប៉ុណ្ណោះ ដែលនេះជាសញ្ញាមួយបញ្ជាក់ថា ដំណើការរថយន្តក្រុងកំពុងតែឈានទៅរកភាពជោគជ័យ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់VOD នៅព្រឹកថ្ងៃចន្ទ នេះថា ការដាក់ឲ្យដំណើការរថយន្តក្រុងសាធារណៈ នឹងប្រកបដោយជោគជ័យ ព្រោះប្រជាពលរដ្ឋមានការពេញចិត្តយ៉ាងខ្លាំង ខណៈចំនួនអ្នកជិះពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើង ពោលគឺរយៈពេល៤ថ្ងៃនេះ មានចំនួនសរុប៦៤០៦នាក់។ លោកបន្តថា បើគិតចាប់ពីថ្ងៃទី៥ ចំនួនអ្នកជិះមាន ១០២៩នាក់ ថ្ងៃទី៦ មាន១៦៧៦ ថ្ងៃទី៧ មាន១៧៣៦ ថ្ងៃទី៨ មាន១៩៦៥ នាក់ បើគិតជាទឹកប្រាក់ ជាង២៤០០ដុល្លារ (ពីរពាន់បួនរយដុល្លារអាមេរិក) ។
សេវាកម្មរថយន្តក្រុងសាធារណៈសាកល្បង នៅលើមហាវិថីព្រះមុនីវង្ស រយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែកុម្ភៈនេះ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។ កាលពីឆ្នាំ២០០១ កម្ពុជា បានដាក់ឲ្យប្រើប្រាស់សេវានេះម្តងរួចមកហើយ តែបរាជ័យទៅវិញ ដោយសារការមិនចាប់អារម្មណ៍ ពីអ្នកធ្វើដំណើរ និងកង្វះខាតជំនួយ៕
No comments:
Post a Comment