ការប្រមូលផ្តុំគ្នារបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋនៅមុខសាលាឧទ្ធរណ៍ នៅព្រឹកនេះ (រូបថត៖ វីដា)
ប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រី សង្គមស៊ីវិល ២០០នាក់ ប្រមូលផ្តុំ នៅមុខសាលាឧទ្ធរណ៍
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
ប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិល ប្រមាណ២០០នាក់ ប្រមូលផ្តុំនៅមុខសាលាឧទ្ធរណ៍ ដើម្បីទាមទារឲ្យតុលាការនេះ ដោះលែងអ្នកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម ទាំង២១នាក់ ។
នៅព្រឹកថ្ងៃអង្គារនេះ ប្រជាពលរដ្ឋ ព្រះសង្ឃ រួមជាមួយមន្ត្រីអង្គការសង្គមស៊ីវិល ប្រមូលផ្តុំនៅមុខសាលាឧទ្ធរណ៍ ដោយមានលើកបដា និងស្រែកទាមទារឲ្យចៅក្រម សាលាឧទ្ធរណ៍ ដោះលែងអ្នកជាប់ឃុំទាំង២១នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ខែមករា ដោយពួកគេអះអាងថា អ្នកទាំងនោះមិនមានកំហុសទេ។
ការប្រមូលផ្តុំនេះ ធ្វើឡើងស្របពេល ដែលសាលាឧទ្ធរណ៍ បើកសវនាការសុំនៅក្រៅ របស់កម្មករ សកម្មជនការពារសិទ្ធិដីធ្លី និងសហជីពចំនួន២១នាក់នោះ៕
សូមរង់ចាំអានព័ត៌មានលិអិត...
No comments:
Post a Comment