មន្ត្រី នគរបាល ៦រូប ត្រូវ បានដំឡើង ឋានន្តរសក្ដិ ជានាយឧត្ដមសេនីយ៍ ផ្កាយ៤
ដោយ សុ ជីវី / អាស៊ីសេរី | ០៦ កុម្ភៈ ២០១៤
ព្រះរាជក្រឹត្យព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី២២ ខែមករា បានដំឡើងឋានន្តរសក្ដិឧត្ដមសេនីយ៍ឯកចំនួន ៦រូបនៃក្របខណ្ឌនគរបាលជាតិ អោយទៅជានាយឧត្ដមសេនីយ៍។
មន្ត្រីទាំង ៦រូបនោះរួមមាន លោក អ៊ុក គឹមលេខ លោក ខៀវ សុភ័គ លោក ម៉ៅ ប៊ុនណារិន លោក ម៉ៅ ច័ន្ទតារា លោក សុខ ផល និងលោក ចាន់ អ៊ាន។
ទាក់ទងនឹងការដំឡើងឋានន្តរសក្ដិមន្ត្រីរដ្ឋាភិបាលនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពេលថ្មីៗនេះបានយល់ព្រមនឹងសំណើរដ្ឋមន្ត្រីក្រសួងការពារជាតិ សុំដំឡើងសក្ដិនាយទាហានផ្កាយ៣ ចំនួន ២៣រូប ទៅជានាយឧត្តមសេនីយ៍ផ្កាយ៤។ ក្នុងនោះមាននាយទាហានថ្នាក់អនុរដ្ឋលេខាធិការចំនួន ១០រូប មាននាយទាហានថ្នាក់អគ្គមេបញ្ជាការរងចំនួន ៧រូប និងមានមេបញ្ជការកងទ័ពជើងទឹក និងជើងអាកាសផងដែរ។
មន្ត្រីអង្គការសិទ្ធិមនុស្សបានរិះគន់ថា ការដំឡើងសក្ដិមន្ត្រីជាន់ខ្ពស់ពីផ្កាយ ៣ ទៅផ្កាយ ៤ នៅក្នុងកាលៈទេសៈនេះ គឺជាការបង្ហាញរូបភាពជាចំហថា រដ្ឋាភិបាលគាំទ្រសកម្មភាព និងលើកទឹកចិត្តមន្ត្រីទាំងនោះ ដែលបានសម្រេចចិត្តគាំទ្រសកម្មភាពរដ្ឋាភិបាល ក្នុងដំណាក់កាលជាប់គាំងនយោបាយនេះ៕
No comments:
Post a Comment