Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

រដ្ឋាភិបាល កំណត់​ យក​តម្លៃ​ លិខិតឆ្លងដែន​ របស់​ ពលក​រ ដូច​ពលរដ្ឋ​ធម្មតា​​


លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា (រូបថតដោយ ស៊ុន ណារិន)


វៀតណាម
135
កម្ពុជា
97
ម៉ាឡេស៊ី
60
សាំងហ្គាពួរ
37
ប្រ៊ុយណេ
36
មីយ៉ាន់ម៉ា
35
ឡាវ
30
ថៃ
24
ឥណ្ឌូនេស៊ី
22
ហ្វីលីពីន
12
វៀតណាម

រដ្ឋាភិបាល កំណត់​ យក​តម្លៃ​ លិខិតឆ្លងដែន​ របស់​ពលក​រ ដូច​ពលរដ្ឋ​ធម្មតា​​

ដោយ៖​ ​កាន់ វិច្ឆិកា ស៊ុន ណារិន ឡាយ សា​មាន​​ /​ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី6 ខែកុម្ភៈ ឆ្នាំ2014

​រដ្ឋាភិបាល​កម្ពុជា សម្រេច​កំណត់​យក​តម្លៃ​លិខិតឆ្លងដែន​របស់​ពលក​រ​ពល​ការិនី​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស គឺ​១២៤​ដុល្លារ  ដូច​ពល រដ្ឋ​ធម្មតា ក្រោម​ហេតុផល​ថា​ជា​តម្រូវការ​ចាំបាច់​របស់​រដ្ឋាភិបាល​។​
អនុប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​លិខិតឆ្លងដែន លោក កែ សុ​វ៉ាត ប្រាប់​VOD​ថា ពីមុន​មក​រដ្ឋាភិបាល​លើកលែង​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​ពី​ពលករ ពល​ការិនី ទៅ​ធ្វើការ​ស្របច្បាប់​នៅ​បរទេស តែ​ចាប់​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៤​មក ពលករ ពល​ការិនី ត្រូវ​យក​តម្លៃ​អាករ​ដូចនឹង​ប្រជាជន​ធម្មតា គឺ​១២០ បូក​នឹង​ថ្លៃ​ថតរូប​៤​ដុល្លារ​ទៀត ស្មើនឹង​១២៤​ដុល្លារ​។ លោក​បន្តថា និស្សិត​ដែល​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​មាន ដែល​ទទួល​ការបញ្ជាក់​ពី​ក្រសួង​អប់រំ ត្រូវ​អនុវត្ត​ដូច​ពីមុន គឺ​បង់​តែ​២៤​ដុល្លារ គឺ​ថ្លៃ​បន្ទះ​អេឡិចត្រូនិច​២០​ដុល្លារ និង​ថ្លៃ​ថតរូប​៤​ដុល្លារ​ប៉ុណ្ណោះ​។​
​អនុក្រឹត្យ​ស្តីពី​ការផ្តល់​លិខិតឆ្លងដែន​ធម្មតា ជូន​ពលករ ពល​ការិនី និង​សិស្ស និស្សិត​ខ្មែរ ចុះហត្ថលេខា ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ​២០១៣ ឲ្យដឹងថា លិខិត​ឆ្លង​ដែន​ដែល​ផ្តល់ជូន​ពលករ ពល​ការិនី​ខ្មែរ​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​បរទេស ត្រូវ​បង់អាករ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ តាម​ប្រកាស​រួម​របស់​រដ្ឋមន្ត្រី មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ អនុក្រឹត្យ​បន្តថា ចំពោះ​តម្លៃ​លិខិតឆ្លងដែន​សម្រាប់​សិស្ស​និស្សិត​ ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស គឺ អាករ​ជា​បន្ទុក​របស់​រដ្ឋ​។​អនុក្រឹត្យ​បញ្ជាក់ថា ការដូរ​យក​តម្លៃ​លិខិតឆ្លងដែន​នេះ គឺជា​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​។​
លោក កែ សុ​វ៉ាត មិន​អាច​បញ្ជាក់​មូលហេតុ​នៃ​ការដូរ​គោលការណ៍​យក​តម្លៃ​លិខិតឆ្លងដែន​នេះ​ទេ តែ​លោក​បញ្ជាក់ថា នាយកដ្ឋាន​ស្ថិតិ និង​លិខិតឆ្លងដែន ចាំតែ​អនុវត្តតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងការបរទេស ក្រសួង​អប់រំ ក្រសួង​ការងារ និង​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​ចាប់ពី​ថ្ងៃ​ទី​០១ ​ខែ​មករា ឆ្នាំ​២០១៤​។​
​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មានប្រសាសន៍ ថា កន្លងទៅ ពលករ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស តែងតែ​យកលុយ​ពី​ធនាគារ និង​ឥណទាន​ខ្នាត​តូច ឬ​អ្នក​ជិតខាង ដើម្បី​បង់​ថ្លៃ​លិខិតឆ្លងដែន​ទៅ​ក្រៅប្រទេស​។ លោក​បញ្ជាក់ថា ការយកថ្លៃ​ខ្ពស់​សម្រាប់​ពលករ អាច​ក្លាយ​ជា​បន្ទុក​បន្ថែម​សម្រាប់​ពលករ​។​
​កាលពី​ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បញ្ជាក់ថា តម្លៃ​ធ្វើ​លិខិតឆ្លងដែន សម្រាប់​ពលករ​ត្រឹមតែ ២០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល បាន​ចេញ​ខាត​ក្នុង​ការជួយសម្រួល​ឲ្យ ពលករ​ទទួលបានលិខិតឆ្លងដែន ដើម្បី​ចេញ​ទៅ​ធ្វើ​ការងារនៅ​ក្រៅប្រទេស ដោយ​ស្របច្បាប់​៕



No comments:

Post a Comment