ស្រះនៅមុខប្រាសាទអង្គរវត្ត ប្រែជាមានស្លែច្រើន ដែលបង្កឲ្យមានផលលំបាកដល់ពលរដ្ឋ និងអ្នកនាំភ្ញៀវ (រូបថតដោយ បូ សាវី)
ពលរដ្ឋ និងអ្នកនាំភ្ញៀវ អំពាវនាវ ឲ្យអាជ្ញាធរអប្សរា សម្អាតរុក្ខជាតិ ក្នុងទឹកស្រះ មុខអង្គរវត្ដ
ដោយ៖ បូ សាវី / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី6 ខែកុម្ភៈ ឆ្នាំ2014
មគ្គុទេសក៍ទេសចរ និងប្រជាពលរដ្ឋជាអ្នកថតរូបលក់ឲ្យភ្ញៀវទេសចរ អំពាវឲ្យអាជ្ញាធរអប្សរា អភិរក្ស និងសម្អាតរុក្ខជាតិដែលដុះនៅក្នុងទឹកស្រះ ខាងមុខអង្គរតូចឲ្យបានល្អ ដើម្បីឲ្យភ្ញៀវទេសចរ ថតរូបអនុស្សាវរីយ៍ មើលស្រមោលអង្គរវត្ដបានច្បាស់។
អ្នកនាំភ្ញៀវទេសចរភាសារអង់គ្លេស លោក សុខ ដារ៉ាវី ប្រាប់VODនៅថ្ងៃនេះថា ទឹកស្រះនៅខាងមុខអង្គរវត្ដ មានសារៈសំខាន់សំរាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដើម្បីថតរូបយកទេសភាពតួប្រាសាទអង្គរវត្ដ ដែលឆ្លុះស្រមោលនៅក្នុងទឹកស្រះ ប៉ុន្ដែបច្ចុប្បន្ននេះ ប្លង់នោះពួកគេថតរូបលែងស្អាតដូចមុនទៀតហើយ ដោយសារនៅក្នុងទឹកស្រះមានដុះស្លែ សារាយ ចក និងដើមព្រលឹតច្រើន ជាដើម។ លោកបន្ដថា ភ្ញៀវទេសចរ ត្អូញត្អែរនៅពេលពួកគេថតរូបយកតួប្រាសាទឆ្លុះស្រមោលនៅក្នុងទឹកមើលមិនសូវឃើញច្បាស់ «កន្លែងថតរូបសំខាន់ហ្នឹង ក្នុងហ្នឹងមានដូចជាចក ជាពពួកស្លែ ដែលវាដុះនៅក្នុងនោះ អ្នកសំអាតរបស់ហើយ មិនបានទៅអភិរក្សវា ទៅសំអាតវាអញ្ចឹងទៅ វាធ្វើឲ្យស្រមោលនៃប្រាសាទអង្គរ តួប្រាសាទអង្គរ នោះវាជះតាមពន្លឺព្រះអាទិត្យ នឹងចូលក្នុងទឹក វាមិនស្អាត។ វាស្អាតមួយចំនួនដែល ប៉ុន្តែគ្រាន់តែកាលដែលសារាយ ហើយប្រភេទស្លែ ហើយពពួកដើមព្រលិតហ្នឹងវាដុះ ឥឡូវវាជុំជិតហើយ អញ្ចឹងគួរសម្អាតវាឲ្យស្អាតទៅ ព្រោះអីចំនុចនេះ ចំនុចកន្លែងហ្នឹង សំខាន់ណាស់។»
អ្នកថតរូបអាជីព ដែលបានចំណាយពេល២០ឆ្នាំ នៅសៀមរាប លោក តា គ្រី ថ្លែងថា លោកមានការលំបាកច្រើន នៅពេលថតរូបឲ្យភ្ញៀវទេសចរ ព្រោះមើលមិនឃើញស្រមោលអង្គរវត្ដនៅក្នុងទឹកមានរូបច្បាស់ល្អដូចមុន ទៅតាមតម្រូវការរបស់ភ្ញៀវ។ លោកបន្ដថា នៅវដូវវស្សាស្រះនោះមានទឹកច្រើន ថតរូបភាពបានល្អ ហើយពេលនេះ ទឹកស្រះរីង និងដុះរុក្ខជាតិច្រើន មិនអាចថតរូបយកស្រមោលក្នុងទឹកបានល្អឡើយ។ លោកថា មុខរបរនេះមិនកាក់កបឡើយ ដែលលោកអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរអប្សរា ពិនិត្យមើល និងសម្អាតសារធាតុ ដែលនៅក្នុងទឹកនោះចេញ និងបញ្ចូលទឹកឲ្យបានច្រើន ដើម្បីឲ្យភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍បានល្អ និងបង្ហាញពីភាពអស្ចារ្យនៃប្រសាទអង្គរវត្ដ «ពេលខែទឹក ទឹកវាច្រើនទៅ យើងឃើញស្អាត ខែទឹកស្រក់អញ្ចឹង វាមិនសូវឃើញស្អាតទេ។ នេះចក ស្លែ ដែលវាដុះខ្លាំងទៅវាដាស់ពេញលើទឹក យើងមិនអាចឃើញស្រមោលទេ។ នេះសម្រាប់ភ្ញៀវយើង មិនសូវបានចេះភាសា សម្រាប់យើង យើយថាមិនឃើញស្រមោល យើងមិនអាចថតឲ្យគេបានស្អាតប៉ុណ្ណឹង ហើយប្រសិនថា ឃើញទឹកនោះស្អាត ឃើញស្រមោល នោះយើងថតទៅឃើញស្អាតឲ្យគេ»។
ករណីនេះVODមិនអាចទាក់ទងអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធ បាននៅឡើយទេ នៅថ្ងៃនេះ។ ប៉ុន្ដែមន្ដ្រីនាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា ការសម្អាតសារធាតុនៅក្នុងទឹកមានរដូវកាលវិលជុំ។ ប៉ុន្ដែលោកថាកម្មករនឹងសម្អាតក្នុងពេលឆាប់ៗនេះ «យើងនឹងធ្វើៗ ព្រោះកម្មករយើង មានរដូវកាលធ្វើ វាត្រូវធ្វើវិលជុំ អញ្ចឹងបន្តិចទៀតពួកយើងគ្នាយើងទៅដល់នោះហើយ ទៅដល់នោះ យើងធ្វើបានមិនបាន យើងមិនទុកអញ្ចឹង យើងនឹងធ្វើ ធ្វើកុំឲ្យវាច្រើន កាលណាទុកច្រើនពេកក៏វាមិនល្អមើលដែរ»។
ស្រះទឹកនៅខាងមុខឈាងខាងជើងប្រាសាទអង្គរវត្ត ជាប្លង់ថតរូបពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលអាចថតយកស្រមោលប្រាសាទអង្គរវត្ដនៅក្នុងទឹកបានល្អ។ ថ្មីៗនេះទឹកកស្សិណខាងត្បូង ក៏បានប្រែពណ៌ជាក្រហមច្រេស និងមានក្លិនឆ្អាប និងមានជាតិពុលដែលរងការរិះគន់ពីភ្ញៀវទេសចរ៕
ទេសចរអន្តរជាតិមកកម្ពុជា(គិតជាលាននាក់)
ប្រភព៖ក្រសួងទេសចរណ៍
2013
4.2
2.21
2008
2.16
2009
2.5
2010
2.88
2011
3.58
2012
4.2
2013
ភាគរយនៃវិស័យទេសចរណ៍ សម្រាប់GDP
2013
5
15
10
15
12.2
2004
13
2005
13.7
2006
15.4
2007
15.3
2008
11.5
2009
13.6
2010
13
2011
14.6
2012
15
2013
No comments:
Post a Comment