VOA Khmer | 7 Feb. 2014
សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈនេះ សម្រេចដោះលែង កម្មករ ចំនួនពីរនាក់ ក្នុងចំណោម កម្មករ និងតំណាង សហជីព សរុប ចំនួន២៣នាក់ ដែលត្រូវ ចាប់ខ្លួន។
លោក ប៊ូ សារិទ្ធ អាយុ២៧ឆ្នាំ និងលោក ជុន សុខជា អាយុ១៧ឆ្នាំ ដែលជាកម្មករ រោងចក្រ នឹងទទួល បានសេរីភាពវិញ ចាប់ពីថ្ងៃនេះទៅ ក្រោយពីត្រូវ បានចាប់ខ្លួន និងចោទប្រកាន់ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ សាធារណៈ និងញុះញង់ ឲ្យប្រើប្រាស់ អំពើហិង្សា ជាមួយ មនុស្ស២១នាក់ ផ្សេងទៀត។
ការចាប់ខ្លួន ក្រោយពីកង ប្រដាប់អាវុធ បានបង្រ្កាប យ៉ាងហឹង្សា លើកម្មករ រោងចក្រ ដែលតវ៉ា ដើម្បី ការតម្លើង ប្រាក់ខែគោល ឲ្យដល់ ១៦០ដុល្លារ ក្នុងមួយខែ។
No comments:
Post a Comment