Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

អ្នក​ជំងឺ​ មួយ​ចំនួន ខកចិត្ត​ ចំពោះ​មន្ទីរពេទ្យរុស៊្សី ដែល​ប្រកាស​ ព្យាបាល ជំងឺភ្នែក​​

អ្នក​ជំងឺ​ មួយ​ចំនួន ខកចិត្ត​ ចំពោះ​មន្ទីរពេទ្យរុស៊្សី ដែល​ប្រកាស​ ព្យាបាល ជំងឺភ្នែក​​


ដោយ៖​ ឡាយ សាមាន​ | ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014

អ្នក​ជម្ងឺ​មួយ​ចំនួន​មក​ពី​បណ្តាល​ខេត្ត​នានា សម្តែង​ការខកចិត្ត​ចំពោះ​មន្ទីរពេទ្យ​រស្ស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ​ដែល​ប្រកាសថា មាន​គ្រូពេទ្យ​បរទេស មក​ព្យាបាល​ជំងឺ​ភ្នែក ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចាប់ពី​ថ្ងៃ​ទី​ ៣​ ដល់​ថ្ង​ស​ទី ​៧ ​ខែ​កុម្ភៈ​នេះ​។​
​ព្រះសង្ឃ​មកពី​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ  ព្រះនាម ច្រឹក វុទ្ធី ឲ្យ​VOD​ដឹងថា ព្រះអង្គ​មាន​ជំងឺហៀរ​ទឹកភ្នែក និង​ស្រវាំងភ្នែក​យូរ​មក​ហើយ តែ​មិន​មាន​ថវិកា គ្រប់គ្រាន់​ដើម្បី​វះកាត់​។ ​ប៉ុន្តែ​នៅពេល​ដឹងថាមាន  គ្រូពេទ្យ​មកពី​បរទេស​ព្យាបាល​ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ព្រះអង្គក៏​និមន្ត​មក ប៉ុន្តែ​ពេលមកដល់មន្ទី​ពេទ្យ បែរជា​មិន​បាន​ទទួល​ការវះកាត់​ទៅវិញ​ «​អាត្មា​លឺសូរ​តាម​វិទ្យុ​នោះ ពេទ្យ​មក​ពី​សូ​វៀត និង​អូស្ត្រាលី ប៉ុន្តែ​បាន​និមន្ត​មក​ដល់ មិនឃើញ​ដូច​គេ​ផ្សព្វផ្សាយ​ផង គ្រាន់តែ​ថត​រួច​ឲ្យមក​ទិញ​ថ្នាំ​ខាងក្រៅ ធម្មតា​»​។​
​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​មកពី​ស្រុក ស្រី​សន្ធរ ខេត្ត​កំពង់ចាម លោក ឃួន លី អាយុ ៦០​ឆ្នាំ មានប្រសាសន៍ថា គាត់​បាន​មក​សម្រាក​នៅ​ភ្នំពេញ​តាំង​ពី​ម្សិលមិញ ដើម្បី​ទទួល​ការព្យាបាល​។ ប៉ុន្តែ​លោក​មាន​ការសោកស្តាយ និង​ខកចិត្ត​ជាខ្លាំង​ពេល​មក​ដល់​មន្ទី​ពេទ្យរុស្ស៊ី មិន​មាន​គ្រូពេទ្យ​បរទេស​ព្យាបាល​ភ្នែក​ទេ គឺមាន​តែ​គ្រូពេទ្យ​ខ្មែរ​ប្រចាំ​នៅ​ទីនោះ​ពិនិត្យ​ហើយ និង​ផ្សុំ​ថ្នាំ​ប៉ុណ្ណោះ​ «​ហើយ​ដល់​លឺ​អញ្ចឹង​អរ ទៅ​រក​បាន​ថវិកា​បន្តិចបន្តួច​នោះ​មក​ព្យាបាល ស្រាប់​មក​ខកចិត្ត​ខ្លាំង ទី​១ ខ្ញុំ​ចាស់​ផង អត់​សូវ​មាន​សុខភាព​ពេញលេញ​ទេ មាន​ជំងឺ​សព្វគ្រប់ ទ្រាំ​មក​មួយ​យប់ ស្រាប់​មក​ដល់​អញ្ចឹង ខ្ញុំ​ខកចិត្ត​ខ្លាំងណាស់​»​។​
​ប្រធាន​អគារ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត លោកស្រី ឱ ធីតា មានប្រសាសន៍ ពលរដ្ឋ​មាន​ការភាន់ច្រលំប៉ុណ្ណោះ​។ ​លោកស្រី​បញ្ជាក់​ថា ឥឡូវនេះ​គ្រូពេទ្យ​មក​ពី​សិង្ហ​បុរី​ចាប់ផ្តើមព្យាបា​លហើយ ប៉ុន្តែ​មូលហេតុ​ដែល​គ្រូពេទ្យ​មិន​វះកាត់​ភ្នែក​ឲ្យ​នោះ​ ដោយសារ​តែ​ជំងឺពួកគេ​មិន​ត្រូវ​វះកាត់​ «ជម្រាបអញ្ចេះថា ប្រសិនអ្នកជំងឺគ្រប់រូប ប្រសិនគេមកពិនិត្យ ប្រសិនជាមើលទៅឃើញថា ត្រូវតែវះកាត់ ឬបកឬយ៉ាងម៉េច គេជម្រាបតាមហ្នឹងហើយ។ តែបើជំងឺនោះ មិនត្រូវបក មិនត្រូវវះ អត់ត្រូវធ្វើការវះកាត់នោះទេ គេឲ្យប្រើថ្នាំ»។
​លោកស្រី ឱ ធីតា បន្តថា នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភះ នឹង​មាន​ការ​ពិន​ត្យ ព្យាបាល ចំពោះ​អ្នក​ជំងឺបាត​ភ្នែក ដែល​បណ្តាល​មក​ពី​ទឹកនោមប្រៃ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ផងដែរ​។ លោកស្រី  ឲ្យដឹង​ទៀត​ថា​នេះ​ជា​យុទ្ធនាការ​ទី ៦ ក្នុង​ការព្យាបាល​ភ្នែក​ដោយ​ឥតគិតថ្លៃ​លើក​នេះ ដែល​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​មូលនិធិ​ក្រុមគ្រូពេទ្យ​អូស្ត្រាលី​ហៅ​កាត់​ថា ហ្វ្រេដ​ហា​ឡួស៍ (Fred Hallows Foundation) និង​មាន​ការចូលរួម​របស់​ក្រុមគ្រូពេទ្យ​ពី​ប្រទេស​សិង្ហ​បុរី​ផងដែរ​៕



No comments:

Post a Comment