Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

ប្រជាពលរដ្ឋ​ រាប់រយ​នាក់​ តវ៉ា​ នៅ​មុខ ​ស្នាក់ការ​ អង្គការ សហប្រជាជាតិ​ ប្រឆាំង ​រដ្ឋាភិបាល​កម្ពុជា​​

ប្រជាពលរដ្ឋ​ រាប់រយ​នាក់​ តវ៉ា​ នៅ​មុខ​ស្នាក់ការ ​អង្គការ សហប្រជាជាតិ​ ប្រឆាំង​ រដ្ឋាភិបាល​កម្ពុជា​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2014 


ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា លើកបដាតវ៉ានិងរដ្ឋាភិបាលកម្ពុជា នៅមុខទីស្នាក់ការ អសប (រូបភាពពីបណ្តាយសង្គម)
​ប្រជា​ពលរដ្ឋ​ខ្មែរ​ នៅ​អាមេរិកាំង​រាប់រយ​នាក់​មក​ពី​រដ្ឋ​នានា​រួមគ្នា​ជាមួយ នឹង​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​កាណាដា​ បាន​មក​ធ្វើ​បាតុកម្ម​តវ៉ា​នៅខាងមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ដើម្បី​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ឡើងវិញ នៅ​កម្ពុជា​និង​ឱ្យ​បញ្ឈប់​ការបង្ក្រាប​លើ​បាតុករ​។​
​តាម​ខ្សែ​វីដេអូ​ក្លី​បដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរ​សហរដ្ឋអាមេរិក​ និងប្រទេស​កាណាដា​រាប់រយ​នាក់​ បាន​ប្រមូលផ្តុំ​នៅមុខ​ស្នាក់ការ​អង្គការសហប្រជាជាតិ​ជាតិ​នៅ​ទី​ញូយ៉ក ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។
​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នោះ​បាន​លើក​បដា​មួយចំនួន ​មាន​សរសេរ​អក្ស​រថា យើង​ត្រូវការ​យុត្តិធម៌ ត្រូវ​ការបោះឆ្នោត​ឡើងវិញ បញ្ឈប់​ការប្រើ​យោធា​បាញ់សម្លាប់​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើ​ហិង្សា​លើ​បាតុកម្ម​អហិង្សា លោក ហ៊ុន សែន ត្រូវ​ចុះ​ចេញ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គួរ​ស៊ើបអង្កេត​នៅ​កម្ពុជា​ជាដើម​។​
​ក្នុងពេល​បាតុកម្ម​នោះ​ក៏​មាន​បង្ហាញ​ពី​រូបថត​សន្លឹក និង​រូបភាព​ខ្សែ​វីដេអូ ពី​សកម្មភាព​ហិង្សា ដែល​យោធា​បាញ់​បង្ក្រាប​លើក​ម្មករ នៅ​ថ្ងៃ​ទី​២ និង​ទី​៣ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និងនៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង រួម​ទាំង​សកម្មភាព​បង្ក្រាប​លើ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីលានប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​៤ ខែ​មករា ផងដែរ​៕

No comments:

Post a Comment