លោក ហ៊ុន សែន និងលោក កឹម សុខា ជួប ជជែកគ្នា នៅរដ្ឋសភា
VOD / វីអូឌី | ១៣ មករា ២០១៦
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក កង គឹមហាក់ បានបង្ហោះវីដេអូឃ្លីបមួយដែលថតពីការជជែកគ្នារវាងលោក ហ៊ុន សែន និងលោក កឹម សុខា។ បើតាមវីដេអូនោះ ការជជែកគ្នារវាងថ្នាក់ដឹកនាំទាំងពីរ គឺចំពេលតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ កំពុងថ្លែងទៅកាន់រដ្ឋសភា។
លោក កង គឹម ហាក់ប្រាប់ វីអូឌី ថា, លោក មិន បានដឹង ថា, តើ ថ្នាក់ដឹកនាំ ទាំងពីរ ជជែកគ្នា ពីបញ្ហាអ្វី នោះទេ។ លោក បញ្ជាក់ថា, ការចរចានោះ មានរយៈពេល ប្រមាណ ពី៣ ទៅ៤ នាទី។ លោក កង គឹម ហាក់ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាក្រោយជំនួបរយៈពេលខ្លីរបស់លោកកឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន សែន បានសម្រេចលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនអេហ្សិត ដោយឈប់យកលុយផ្លូវជាតិលេខ៤ចាប់ពីយប់ថ្ងៃទី១៣ខែមករាតទៅ។
វីអូឌី មិន ទាន់អាច ទាក់ទង លោក កឹម សុខា ដើម្បី សុំ ការបកស្រាយ ពីការជជែក ពិភាក្សានេះ បាន នៅឡើយទេ។
គួរបញ្ជាក់ថាកន្លងទៅ លោក សម រង្ស៊ី គឺជាមនុស្សតែម្នាក់គត់ដែលលោក ហ៊ុន សែន តែងតែជជែកពិភាក្សាលើការងារមួយចំនួន ពេលចូលរួមកិច្ចប្រជុំសភា។
កាលពីព្រឹក ថ្ងៃពុធ, លោក ហ៊ុន សែន បានសរសេរ នៅលើទំព័រ ហ្វេសប៊ុក របស់លោក ថា៖ កន្លងមក ខ្ញុំ ធ្លាប់ សែលហ្វី [selfie] ជាមួយ ដៃគូសន្ទនា នយោបាយ ដែលមើលឃើញ ពីសំបកក្រៅ ហាក់ដូច ជាល្អូកល្អឺន ល្អ ជាមួយគ្នា ខ្លាំងណាស់។ តែ ការពិតនោះ គឺ ជាសែលហ្វី ដែលបង្កប់ ដោយភាព មិនស្មោះត្រង់ ដែលធ្វើ ឲ្យខ្ញុំ សោកស្តាយ បំផុត មកទល់ ពេលនេះ៕
No comments:
Post a Comment