សភា ផ្តល់ភ្លើងខៀវ ឱ្យកម្ពុជា ចូលធនាគារ AIIB
រដ្ឋសភា កម្ពុជា
បានអនុម័ត «សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត យល់ព្រម លើកិច្ចព្រម ព្រៀង ស្តីពី ការបង្កើត ធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី»
នៅថ្ងៃពុធ នេះ ដោយសមាជិក រដ្ឋសភា មកពីគណបក្ស កាន់អំណាច និងគណបក្ស
ជំទាស់ ចំនួន ៩៣រូប ក្នុងចំណោម ៩៨រូប ដែលមាន វត្តមាន។
រូបឯកសារ៖
អ្នកបើកម៉ូតូម្នាក់បើកតាមផ្លូវនៅខាងមុខអគារវិមានរដ្ឋសភាជាតិនៅ
រាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។
VOA / វីអូអេ | ១៤ មករា ២០១៦
ភ្នំពេញ—រដ្ឋសភា កម្ពុជា បានអនុម័ត
«សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត យល់ព្រម លើកិច្ចព្រមព្រៀង
ស្តីពី ការបង្កើត ធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី»
នៅថ្ងៃពុធនេះ ដោយសមាជិក រដ្ឋសភា មកពីគណបក្ស កាន់អំណាច និងគណបក្ស ជំទាស់ ចំនួន ៩៣រូប ក្នុងចំណោម ៩៨រូប ដែលមាន វត្តមាន។
ធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី ហៅកាត់ ថា AIIB (Asian
Infrastructure Investment Bank )
គឺ ជាស្ថាប័ន ហិរញ្ញវត្ថុ អន្តរជាតិ ពហុភាគី របស់ ប្រទេសចិន មានគោលដៅ
គាំទ្រ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ អាស៊ី ប៉ាស៊ីហ្វិក។
ធនាគារនេះ
មានទីស្នាក់ការ កណ្តាល នៅរដ្ឋធានី ប៉េកាំង នៃសាធារណរដ្ឋ ប្រជាមានិត ចិន
និងបានបើក សម្ពោធ ជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០១៥។
លោក ចាន់ សុផល អ្នកវិភាគ សេដ្ឋកិច្ច និងជាប្រធាន មជ្ឈមណ្ឌល សិក្សា គោលនយោបាយ ឲ្យដឹង ថា, ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន នេះ នៅត្រូវការ វិនិយោគទុន ច្រើនទៀត ចំពោះ កិច្ចអភិវឌ្ឍនានាដោយចំពោះគឺវិស័យហេដ្ឋារចនាសម្ព័ន្ធនេះ ហើយផលចំណេញដែលផ្តល់ដោយធនាគារថ្មីនេះ មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងតំបន់អាស៊ីទាំងមូលផងដែរ។
«បើសិនជាក្នុងទ្វីបអាស៊ីយើងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន មានការផ្សារភ្ជាប់គ្នាតាមផ្លូវថ្នល់ និងរទេះភ្លើង កំពង់ផែច្រើន នៅក្នុងវិស័យសេដ្ឋកិច្ចនឹងមានភាពងាយស្រួលក្នុងការចរាចរណ៍ទំនិញ សេវាកម្ម ហើយវានឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងទ្វីបអាស៊ី ហើយវានឹងជួយដល់កម្ពុជាផងដែរ។ ក្នុងទ្រឹស្តីសេដ្ឋកិច្ច យើងចង់ឲ្យប្រទេសជុំវិញខ្លួនយើងជឿនលឿន។ យើងក៏ងាយស្រួលក្នុងប្រតិបត្តិការដែរ។»
ទន្ទឹមនឹងផលចំណេញនៅចំពោះមុខដែលកម្ពុជាទទួលបាន លោក ចាន់ សុផលក៏មើលឃើញពីក្តីបារម្ភអំពីស្តង់ដានៃការផ្តល់ប្រាក់កម្ចី ដែលលោកមើលឃើញថាលក្ខខណ្ឌផ្តល់ប្រាក់កម្ចីមានភាពធូររលុងបើប្រៀប ធៀបទៅធនាគារផ្សេង។
«ជាទូទៅអ្នកផ្តល់ប្រាក់កម្ចីគេមានលក្ខខណ្ឌយ៉ាងហោចក៏ត្រូវបំពេញ តម្រូវការមួយចំនួន។ បើសិនជាធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ី ច្រើនតែមានលក្ខខណ្ឌតឹងតែងទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស គិតគូរពីផលប៉ះពាល់បរិស្ថាន។ ហើយធនាគារ ហេដ្ឋារចនាសម្ព័ន្ធនេះដឹកនាំដោយចិននេះ អាចថាមានភាពងាយស្រួលជាង អីចឹងអាចថាមានភាពចន្លោះប្រហោងខ្លះដោយខ្វះការគិតគូរពី សុវត្ថិភាពដល់គ្រប់វិស័យ។»
ធនាគារនេះ មានដើមទុនសរុបចំនួន១០០ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តដាក់ទុនវិនិយោគចំនួន៦២,៣លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង០,០៦៣៥%នៃដើមទុនសរុប។
កម្ពុជាចាត់ទុក AIIB ជាប្រភពហិរញ្ញប្បទានសំខាន់ថ្មីមួយទៀត ដូចគ្នាទៅនឹងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីដែរ សម្រាប់បំពេញបន្ថែមតម្រូវការសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍរបស់កម្ពុជា។
ការចូលជាសមាជិករបស់កម្ពុជានេះ បានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិខាងវិស័យធនាគារ និងកិច្ចអភិវឌ្ឍនានា។ នេះបើយោងតាមរបាយការណ៍មួយចេញដោយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកាលពីចុងឆ្នាំ២០១៥។
លោកសុន ឆ័យសមាជិករដ្ឋសភាពីគណបក្សសង្គ្រោះជាតិលើកឡើងថា តាមការបញ្ជាក់របស់រដ្ឋាភិបាល សមាជិកភាពនៃធនាគារនេះផ្តល់ជាផលវិជ្ជមានច្រើន ជាពិសេសនៅពេលដែលកម្ចីពីបរទេសនៅតែចាំបាច់សម្រាប់កម្ពុជា។ មួយវិញទៀតកម្ចីពីធនាគារហេដ្ឋារចនាសម្ព័ន្ធនេះ នឹងអនុញ្ញតឲ្យកម្ពុជាទទួលបានសាច់ប្រាក់មកធ្វើការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯង។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ ទាមទារឲ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនិងតម្លាភាព។
«ការយកលុយគេមកសង់ដោយខ្លួនយើងមួយចំនួននោះក៏គ្មានគុណភាពដែរ។ ថ្នល់នៅកម្ពុជា ប្រជាពលរដ្ឋខ្មែរនិយាយរត់មាត់ហើយថា ថ្នល់ដដែលហ្នឹងសាងសង់ជាប់ៗជានិច្ច។ ចឹងបានយើងសំណូមពរឲ្យរដ្ឋាភិបាលធ្វើម៉េច ឲ្យធានាគុណភាព ឲ្យមានតម្លាភាព។»
លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ឲ្យដឹងថាការចូលជាសមាជិកក្នុងធនាគារហេដ្ឋារចនាសម្ព័ន្ធនេះនឹង ផ្តល់ជាផលចំណេញដោយផ្ទាល់ដល់ប្រទេសកម្ពុជា និងអាចមានជាផលវិជ្ជមានដោយប្រយោលចំពោះវិស័យធនាគារក្នុងប្រទេស កម្ពុជានាពេលខាងមុខ។
«កាលណាមានប្រយោជន៍ទៅដល់ប្រទេសទៅ គឺធនាគារក្នុងស្រុកអាចមានអត្ថប្រយោជន៍ពីលំដាប់ប្រទេសហ្នឹង។ ឧទាហរណ៍ដូចធនាគារពិភពលោក មានតែប្រទេសទេដែលអាចខ្ចីបុលពីធនាគារពិភពលោកបាន។ ប៉ុន្តែថ្មីៗនេះ ធនាគារពិភពលោកមាន Private Sector Arm [ផ្នែកវិស័យ ឯកជន] ដែលជាចំណែកមួយគាំទ្រវិស័យឯកជន។ ហើយខ្ញុំគិតថា ទៅមុខទៀតធនាគារAIIB ក៏អាចបើកច្រកសម្រាប់ធនាគារឯកជនបានទទួលអត្ថប្រយោជន៍។»
នេះគឺជាកិច្ចសហប្រតិបត្តិការទី២របស់ប្រទេសកម្ពុជាដែលបាន ចូលរួមបង្កើតស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី បន្ទាប់ពីចូលជាសមាជិកស្ថាបនិកនៃធនាគារអភិវឌ្ឍន៍អាស៊ី តាំងពីឆ្នាំ១៩៦៦។
យ៉ាងណាក៏ដោយ ប្រទេសចិនដែលមានភាពស្និទ្ធស្នាលនឹងកម្ពុជាបានផ្តល់កម្ចីទាំង ឥតសំណង និងការប្រាក់ទាបជាច្រើនមកកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួននាប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកជំនាញបានព្រមានរដ្ឋាភិបាលថាគួរតែមានការប្រយ័ត្នប្រយែងចំពោះ កម្ចីពីប្រទេសចិន៕

No comments:
Post a Comment