គំនរសំរាមនៅម្តុំសាលាELT ផ្សារតាប៉ាង/ស៊ុន ណារិន
ភ្នំពេញ ក្លាយជា កន្លែងចាក់សំរាម ពាសវាល ពាសកាល
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2014
រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ ក្លាយជាកន្លែងចាក់សំរាមពាសវាលពាសកាល បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បានបញ្ចប់ និងខណៈបុគ្គលិកប្រមូលសំរាម កំពុងធ្វើកូដកម្ម។
នៅព្រឹកថ្ងៃអង្គារនេះ នៅតាមផ្លូវមុខផ្ទះ និងកន្លែងលក់ដូរប្រជុំជននៅរាជធានីភ្នំពេញ សំរាម ត្រូវបានដាក់ពាសវាលពាសកាល ដូចជានៅម្តុំផ្សារថ្មី ផ្សារតាប៉ាង និងតាមផ្លូវប៉ាស្ទ័រ(ផ្លូវ៥១)ជាដើម។
ចាប់ពីយប់ថ្ងៃទី០២ខែកុម្ភៈ នៅចំណតឡានដឹកសំរាមក្រុមហ៊ុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីប្រមាណ ៤០០នាក់ បានធ្វើកូដកម្ម។ ពួកគេ ប្រកាសថា នឹងបន្តធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ការងារ រហូតដល់មានដំណោះស្រាយសមស្រប ដែលអាចទទួលយកបាន បន្ទាប់ពីការចរចាកាលពីថ្ងៃចន្ទ មិនទទួលបានលទ្ធផល។
តំណាងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី លោក ប្រាក់ សុខា ប្រាប់VODថា តំណាងបុគ្គលិក បានទាមទាឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែគោលពី១៥០ ទៅ២០០ដុល្លារក្នុងមួយខែ និងទាមទារអត្ថប្រយោជន៍ការងារមួយចំនួនទៀត ដើម្បីឲ្យកម្មករមានជីវភាពរស់នៅគ្រាន់បើ តែត្រូវបានតំណាងក្រុមហ៊ុនបដិសេធ ដោយសម្រេចដំឡើងប្រាក់ខែឲ្យបុគ្គលិកម្នាក់ៗចំនួន ១៥ដុល្លារលើប្រាក់ខែបច្ចុប្បន្ន ដែលបុគ្គលិកខ្លះទទួលបានពី៦៥ដុល្លារទៅ១២០ដុល្លារ។
អនុប្រធានក្រុមហ៊ុន ស៊ិនទ្រី អ្នកស្រី សេង សូរីដា មានប្រសាសន៍យ៉ាងខ្លីថា ខាងក្រុមហ៊ុនបាននឹងកំពុងគិតគូរដោះស្រាយជូនបុគ្គលិកហើយ «ការពិតខាងបង បានគិតគូរជូនពួកគាត់ហើយៗ គ្រាន់តែពួកគាត់មិនបានដឹង អញ្ចឹងគាត់ក៏ ទៅជាធ្វើជាអញ្ចឹង[បាតុកម្ម]។ បងគ្រាន់តែថា បងសុំនិយាយបន្តិចដើម្បីគ្រាន់ថា ប្អូនបានតេមកដឹង ហើយបងសុំធ្វើការសិន»៕
HUN SEN WILL BLAME CNRP AGAIN BECAUSE CNRP CREATE ALL THIS TRASH. IT'S DOESN'T MATTER WHAT IT'S HUN SEN WILL WINNING ALL THE TIME . HOW MANY YEAR IN JAIL FOR CNRP FOR THIS MESS HUN SEN?????
ReplyDelete