យុវជនម្នាក់ដែលរងរបួសក្នុងពេលប៉ះទង្គិចគ្នារវាងកងសន្តិសុខខណ្ឌ៧មករា និងអ្នកបុរីកីឡា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។
Licadho Photo
អ្នកបុរីកីឡា និងកងសន្តិសុខប៉ទង្គិចគ្នា។ ដោយ សុជីវី
អ្នកបុរីកីឡា ៦នាក់ របួស ក្នុងការប៉ះទង្គិចគ្នា ជាមួយ អាជ្ញាធរ
ដោយ សុ ជីវី / អាស៊ីសេរី | ១៤ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋនៅបុរីកីឡា រាជធានីភ្នំពេញ ចំនួន ៦នាក់ រងរបួសធ្ងន់ និងស្រាល ដោយសារប៉ះទង្គិចជាមួយកងសន្តិសុខខណ្ឌ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ កុម្ភៈ នេះ។
អ្នករងបួសទាំងស្រីប្រុស ៦នាក់នោះ រងរបួសក្បាល និងដងខ្លួន នៅពេលប៉ះទង្គិចវាយតប់គ្នាជាមួយកងសន្តិសុខពីរលើក នៅពេលដែលកងសន្តិសុខបានបណ្ដេញអ្នកភូមិបុរីកីឡា ចេញពីអគារក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix) ដែលពួកគាត់បាននាំគ្នាឡើងទៅនៅពេលថ្មីៗនេះ។
ដើមហេតុនៃការប៉ះទង្គិចគ្នានេះ គឺកើតឡើងមកពីប៉ះពាក្យសម្ដីគ្នារវាងភាគីទាំងពីរ ហើយមានអ្នកគប់ដុំថ្មលើកងសន្តិសុខមុន ទើបធ្វើឲ្យកងសន្តិសុខខឹងដេញវាយអ្នកភូមិនឹងដំបងឈើទាំងកម្រោល។
សូមរង់ចាំស្ដាប់ និងអានព័ត៌មាននេះពិស្ដារ...
No comments:
Post a Comment