មេដឹកនាំ គណបក្ស សង្គ្រោះជាតិ បានអះអាង ថា,
គណបក្សនេះ នឹងដឹកនាំ ធ្វើបាតុកម្ម បន្តទៀត នៅពេលខាងមុខ
ដែលមានអ្នកចូលរួម ប្រមាណ ២លាននាក់
ដើម្បី ផ្លាស់ប្ដូរមេដឹកនាំ ផ្ដាច់ការ។ ក៏ប៉ុន្តែ
មន្ត្រីរដ្ឋាភិបាល បានលើកឡើង ថា,
ការប្រកាស របស់ មេដឹកនាំ គណបក្ស សង្គ្រោះជាតិនេះ ជារឿងញុះញង់, ហើយថា
សំណុំរឿង លោក សម រង្ស៊ី ជាប្រធាន គណបក្ស សង្គ្រោះជាតិ និងអនុប្រធាន
លោក កឹម សុខា
កំពុងស្ថិត នៅក្នុងការស៊ើបអង្កេត របស់ តុលាការក្រុងភ្នំពេញ នៅឡើយ
ចំពោះ ការដឹកនាំ ប្រជាពលរដ្ឋ ធ្វើបាតុកម្ម លើកមុននោះ។
នៅខណៈ ដែលតំណាង គណបក្សជាប់ឆ្នោត ទាំងពីរ ស្ថិតនៅក្នុងដំណើរការ ចរចា អំពី ការកែទម្រង់ ការបោះឆ្នោត នៅពេលខាងមុខនោះ, មេដឹកនាំ គណបក្ស សង្គ្រោះជាតិ បានប្រកាស ធ្វើមហាបាតុកម្ម អហិង្សា នៅពេលខាងមុខ ដោយយកប្រទេស អ៊ុយក្រែន (Ukrainian) ជាគំរូ។
ក៏ប៉ុន្តែ ការប្រកាស ធ្វើបាតុកម្មនេះ ត្រូវ បានមន្ត្រីរដ្ឋាភិបាល ចាត់ទុកថា, មេដឹកនាំ គណបក្ស សង្គ្រោះជាតិ ជាអំពើញុះញង់ ទៅវិញ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនអាចយកកម្ពុជា ទៅប្រៀបធៀបនឹងប្រទេសអ៊ុយក្រែន បានទេ។ លោក ផៃ ស៊ីផាន អះអាងថា លោក សម រង្ស៊ី កំពុងប្រើប្រាស់ប្រជាពលរដ្ឋ ដើម្បីបម្រើឧបករណ៍នយោបាយរបស់ខ្លួន និងមិនឲ្យតម្លៃទៅលើការបោះឆ្នោត។
«សំឡេង»
ការបញ្ចេញប្រតិកម្មរបស់ លោក ផៃ ស៊ីផាន នេះ នៅបន្ទាប់ពីប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២៦ កុម្ភៈ ដោយ លោក សម រង្ស៊ី បានលើកឡើងថា កម្ពុជា មិនអាចទប់ស្កាត់ប្រជាពលរដ្ឋធ្វើបាតុកម្ម ឬការជួបជុំគ្នា និងមិនអាចប្រើអំណាចផ្ដាច់ការតទៅទៀតបានទេ។
«សំឡេង»
លោក សម រង្ស៊ី បានលើកពីប្រទេសអ៊ុយក្រែន ជាគំរូ ដែលប្រជាពលរដ្ឋងើបបះបោរប្រឆាំងអំណាចផ្ដាច់ការនៅក្នុងប្រទេសនេះ គឺប្រឆាំងនឹងការដឹកនាំរបស់ លោក វិចទ័រ យ៉ាណុកូវិច (Viktor Yanu kovich) ចេញពីតំណែង។ ងាកមកកម្ពុជា វិញ លោក សម រង្ស៊ី អះអាងថា ប្រជាពលរដ្ឋ មន្ត្រីរាជការ នគរបាល ទាហាន នឹងអាចងើបប្រឆាំងមេដឹកនាំកម្ពុជា ដូចគ្នាដែរ។ ក៏ប៉ុន្តែ លោកបញ្ជាក់ថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយអហិង្សាជានិច្ច។
«សំឡេង»
ទោះបីជាយ៉ាងណាក៏ដោយ ការប្រកាសរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលនេះ នៅក្រោយពេលគណៈកម្មការចម្រុះនៃគណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានព្រមព្រៀងជួបគ្នានៅថ្ងៃទី៣ មីនា ដើម្បីជជែកអំពីការកែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ។
ដោយឡែក ការប្រកាសរបស់ លោក សម រង្ស៊ី នេះ ធ្វើឡើងនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ទន់ឥរិយាបថ និងបើកឲ្យធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យឡើងវិញ។ តែ លោក ហ៊ុន សែន ក៏ព្រមានដែរថា នៅទីណាមានអ្នកគាំទ្រធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីនោះក៏អាចមានអ្នកគាំទ្រគណបក្សកាន់អំណាចធ្វើវិញដែរ។ ដោយលោកបានលើករហូតដល់អាចពុះទីលានប្រជាធិបតេយ្យជាពីរផង។
ម្យ៉ាងវិញទៀត លោក ផៃ ស៊ីផាន បានចាត់ទុកសកម្មភាពរបស់ លោក សម រង្ស៊ី ជាសកម្មភាពញុះញង់ក្នុងការធ្វើបាតុកម្ម។ លោកបញ្ជាក់ថា លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងស្ថិតនៅក្នុងការស៊ើបរបស់តុលាការនៅឡើយ ចំពោះការដឹកនាំធ្វើបាតុកម្មកន្លងមក រហូតដល់មានការបង្ក្រាប និងមានមនុស្សស្លាប់នោះ។
ទោះជាយ៉ាងណានេះក្ដី ក្រុមអ្នកច្បាប់ និងអ្នកវិភាគបានពន្យល់ថា ការដឹកនាំធ្វើបាតុកម្មរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ កន្លងមកនេះ មិនមែនជាសកម្មភាពញុះញង់នោះឡើយ ហើយការសម្ដែងមតិ និងការធ្វើបាតុកម្មនេះ ត្រូវបានធានានៅក្នុងច្បាប់ស្ដីពីការធ្វើបាតុកម្ម និងនៅក្នុងរដ្ឋធម្មនុញ្ញ។
សាស្ត្រាចារ្យច្បាប់ លោក ប៊ុន សេង មានប្រសាសន៍ថា ការអំពាវនាវរបស់ លោក សម រង្ស៊ី ក្នុងការធ្វើបាតុកម្មនេះមិនមែនជាទង្វើខុសច្បាប់ទេ តែសំខាន់ការធ្វើបាតុកម្មនោះធ្វើឡើងដោយអហិង្សា ស្របទៅតាមសង្គមប្រជាធិបតេយ្យ។ លោក ប៊ុន សែន សង្កត់ធ្ងន់ថា ថ្វីត្បិតតែរដ្ឋធម្មនុញ្ញបើកឲ្យធ្វើបាតុកម្ម តែមិនមែនមានន័យថា នៅកន្លែងតែមួយ បើកឲ្យមានបាតុកម្មពីរប្រឆាំងគ្នានោះទេ។
«សំឡេង»
ជាងនេះទៀត ការឆ្លងឆ្លើយសារនយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរនេះ ហាក់ធ្វើឲ្យការចរចានៅពេលខាងមុខស្ថិតនៅក្នុងភាពស្រពិចស្រពិលទៅ វិញ ទោះបីជាគណបក្សទាំងពីរបានព្រមព្រៀងគ្នាចំនួនបីចំណុចកាលពីថ្ងៃ ទី១៨ កុម្ភៈ កន្លងទៅ នឹងឈានដល់ការជួបគ្នាជាថ្មីនៅថ្ងៃទី៣ មីនា ទៀតក្ដី។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានពន្យល់ថា នៅក្នុងបរិបទនយោបាយបែបនេះ មេដឹកនាំគណបក្សទាំងពីរត្រូវតែបន្ទន់ឥរិយាបថរៀងៗខ្លួន ដើម្បីធ្វើដំណើរការនៃការចរចានោះឈានទៅជួបថ្នាក់ដឹកនាំកំពូល បាន។
«សំឡេង»
អ្នកវិភាគបានសង្កត់ធ្ងន់ថា ត្បិតតែកម្ពុជា បានប្រកាន់របបប្រជាធិបតេយ្យមានរយៈពេលយូរមកហើយក្ដី ក៏ប៉ុន្តែ កម្ពុជា ស្ថិតនៅក្នុងប្រជាធិបតេយ្យអន្តរកាលនៅឡើយ ហើយថ្បិតតែប្រជាពលរដ្ឋមានការស្ទុះចេញមុខតវ៉ា ឬធ្វើបាតុកម្មគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមិនធ្លាប់មានពីមុនមកក្ដី ក៏ប៉ុន្តែសកម្មភាពនេះមិនទាន់ឈានដូចនៅប្រទេសអ៊ុយក្រែន បាននៅឡើយ ពីព្រោះថា កម្ពុជា មិនទាន់មានមន្ត្រីរាជការ នគរបាល ទាហាន គ្រូបង្រៀន ហានងើបតវ៉ាប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលនៅឡើយ។
ទោះជាបែបណាក៏ដោយ អ្វីដែលជាជម្រើសល្អនោះ គឺអ្នកនយោបាយត្រូវប្រកាន់ធម៌អហិង្សា និងដោះស្រាយវិបត្តិនយោបាយនេះ ដោយការចរចាវិញប្រសើរជាង៕

No comments:
Post a Comment