Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

ក្រសួង​អប់រំ ជំរុញ​ បង្កើត​មជ្ឈមណ្ឌល​ យុវជន​ នៅ​ទូទាំង​ប្រទេស​​



ក្រសួង​អប់រំ ជំរុញ​ បង្កើត​មជ្ឈមណ្ឌល​ យុវជន​ នៅ​ទូទាំង​ប្រទេស​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014

ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​ឲ្យ​ សាងសង់​ មជ្ឈមណ្ឌល​ យុវជន​ នៅតាម​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដើម្បី​បង្កើន ​ការ​ចូល​រួម របស់ ​យុវជន ​ក្នុង​ដំណើរ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច នយោបាយ និង​ការអប់រំ​។​
​សេចក្តីណែនាំ​របស់​ក្រសួង ចុះហត្ថលេខា​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ ដោយ​រដ្ឋមន្ត្រី លោក ហង់ ជួន​ណារ៉ុន ឲ្យដឹងថា មន្ទីរអប់រំ តាម​រាជធានី ខេត្ត ត្រូវ​កំណត់​រក​ទីតាំង​ដី​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​យុវជន ឲ្យមាន​នៅគ្រប់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចូលរួម​របស់​យុវជន ក្នុង​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​យុវជន​។​
​សេចក្តីណែនាំ​បន្តថា មជ្ឈមណ្ឌល​យុវជន តម្រូវឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អគា​រ សម្រាប់​បម្រើ​សេចក្តីត្រូវការ និង​ចាត់តាំង​សកម្មភាព​របស់​យុវជន​។​មជ្ឈមណ្ឌល​នេះ ធ្វើឡើង​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ទន់ បំណិ​ន និង​សមត្ថភាព​ជំនាញ​វគ្គ​ខ្លីៗ លើកកម្ពស់​វិស័យ​សិល្បៈ វប្បធម៌ បរិស្ថាន និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​៕


No comments:

Post a Comment