២៦ កុម្ភៈ ២០១៤ / 26 Feb. 2014 | Clarification about the appellation "Yuon" in The Cambodia Daily
ក្នុងអត្ថបទ ជាភាសា អង់គ្លេស ដែលចុះផ្សាយ ក្នុងកាសែត ខេមបូឌា ដេលី ថ្ងៃ២៦ កុម្ភៈនេះ, ខ្ញុំ បានពន្យល់ ជនបរទេស ដែលតាមដាន ស្ថានការណ៍ នៅប្រទេសកម្ពុជា ថា, ពាក្យ “យួន” ដែលសំដៅ ទៅជនជាតិ វៀតណាម បច្ចុប្បន្ន គឺ ជាពាក្យមួយ គ្មានន័យអាក្រក់ទេ, ដែលជនជាតិ ខ្មែរយើង បានប្រើប្រាស់ តាំងពីបរមបុរាណមក។ ដូចជាក្នុងសុភាសិត ដែលថា “សៀម មិនចោលក្បួន, យួន មិនចោលពុត”, យើង មិនអាចកែប្រែទៅ ជា “សៀម មិនចោលក្បួន, វៀតណាម មិនចោលពុត” ទេ។ មានតែ ជនបរទេស ដែលល្ងង់ខ្លៅ រឺ ដែលចាញ់បោក ការឃោសនា របស់ គណបក្ស ប្រជាជនកម្ពុជាទេ ដែលយល់ ថា, ពាក្យ “យួន” មានន័យអាក្រក់ រឺ មានលក្ខណៈ រើសអើង ពូជសាសន៍។ តែ មានអង្គការ ស៊ីឈ្នួល បរទេសខ្លះ ដែលនិយាយ ផ្តេសផ្តាសដែរ។
No comments:
Post a Comment