ខ្មែរ នៅអាល្លឺម៉ង់ គ្រោងប្រមូលផ្ដុំគ្នា តវ៉ា ឲ្យ កម្ពុជា ស៊ើបអង្កេត លទ្ធផលបោះឆ្នោត
ពលរដ្ឋខ្មែរ នៅប្រទេសអាល្លឺម៉ង់ ប្រមាណ ១០០នាក់ គ្រោងនឹង ប្រមូលផ្តុំគ្នា មុខអធិការបតីស្ថាន របស់ ប្រធានាធិបតី អ្នកស្រី អេនជីឡា មែកខើល (Angela Merkel) នៅទីក្រុងប៊ែរឡាំង នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ពីម៉ោង ១១កន្លះ ដល់ម៉ោង ១ល្ងាច។
ដោយ យន់ សាមៀន / អាស៊ីសេរី | ០៥ កុម្ភៈ ២០១៤
ការជួបជុំនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ជំរុញឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសអាល្លឺម៉ង់ លោក គីម សារ៉ាវុធ មានប្រសាសន៍ថា សមាជិកគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរអាល្លឺម៉ង់ ទូទៅនឹងមកចូលរួមបាតុកម្មនេះ។
ចលនាធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅបរទេស កំពុងកើតឡើងជាបន្តបន្ទាប់ក្រោយពេលកងកម្លាំងរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់អំពើហិង្សាវាយបង្ក្រាប និងបាញ់សម្លាប់កម្មករកាត់ដេរសម្លៀកបំពាក់ចំនួន ៥នាក់ និងហាមឃាត់បាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ កាលពីខែមករា៕
No comments:
Post a Comment