Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

លោក គាត ឈន់ បើក​កិច្ច​ប្រជុំ​ រឿង​ប្រាក់​ខែ​ កម្មករ​ កាត់ដេរ

ប្រជុំ​ កម្មករ ៧៥
កិច្ចប្រជុំ​ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​កម្មករ​កាត់ដេរ ដឹក​នាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ (ឆ្វេង​ទី​២)
នៅ​រសៀល​ថ្ងៃ​៦ កុម្ភៈ ឆ្នាំ​២០១៤។

លោក គាត ឈន់ បើក​កិច្ច​ប្រជុំ​ រឿង​ប្រាក់​ខែ​ កម្មករ​ កាត់ដេរ

គណៈកម្មការ​ ស្រាវជ្រាវ ​ប្រាក់​ឈ្នួល ​របស់​ រដ្ឋាភិបាល ​ដែល​ដឹក​នាំ​ ដោយ​លោក​​ឧបនាយក​ រដ្ឋមន្ត្រី គាត ឈន់ ចាប់​ផ្ដើម​កិច្ចប្រជុំ​របស់​ខ្លួន​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កុម្ភៈ ដើម្បី​ឈាន​ទៅ​ កំណត់​​ប្រាក់​ឈ្នួល​គោល​ សម្រាប់​កម្មករ​ ក្នុង​វិស័យ​កាត់ដេរ និង​ដេរ​ស្បែក​ជើង។
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ០៦ កុម្ភៈ ២០១៤
កិច្ច​ប្រជុំ​បិទទ្វារ​នៅ​រសៀល​នេះ​ធ្វើ​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ភាគី​ដែល​ចូល​រួម​គឺ​មាន​ភាគី​រដ្ឋាភិបាល និង​ភាគី​និយោជក ហើយ​ពុំ​មាន​តំណាង​សហជីព​ចូល​រួម​ឡើយ។ របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ ក៏​មិន​ទាន់​ត្រូវ​បាន​មន្រ្តី​ដែល​រៀបចំ​កម្មវិធី​នេះ​ទម្លាយ​អោយ​ដឹង​នៅ​ឡើយ។
នៅ​ក្រោយ​ការ​ធ្វើ​កូដកម្ម បាតុកម្ម​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣ និង​ដើម​ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​អោយ​បាន ១៦០​ដុល្លារ​រហូត​មាន​ការ​បង្ក្រាប ដែល​បណ្ដាល​អោយ​កម្មករ​ចំនួន ៥​នាក់​ត្រូវ​បាញ់​សម្លាប់ និង​មនុស្ស ២៣​នាក់​ត្រូវ​ចាប់​ខ្លួន រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវ​ជ្រាវ​ប្រាក់​ឈ្នួល។
សូម​ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ...


No comments:

Post a Comment