គណបក្ស ប្រជាជនកម្ពុជា គ្រោងចំណាយ ជាងមួយលានដុល្លារ ឲ្យសមាជិកខ្លួន មុនថ្ងៃបោះឆ្នោត
ដោយ៖ អ៊ឹង ប៊ុនថន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី20 ខែកុម្ភៈ ឆ្នាំ2014
គណបក្ស ប្រជាជនកម្ពុជាដែលមានសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៨.២៩២នាក់នោះ គ្រោងចំណាយ ថវិកា ជាងមួយលានដុល្លារ ឲ្យសមាជិកខ្លួន មុនថ្ងៃបោះឆ្នោត ក្រុមប្រឹក្សារាជធានី-ខេត្ត និង ក្រុង -ស្រុក-ខណ្ឌ នៅថ្ងៃទី១៨ ខែឧសភាខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់លោក សាយ ឈុំ ប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានតម្រូវឲ្យប្រធានគណៈកម្មាធិការគណបក្សរាជធានី-ខេត្ត ឧបត្ថម្ភ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៃគណបក្សនេះម្នាក់ៗ ចំនួន៥០០០០០រៀល ឬប្រហែល ១២៥ដុល្លារ ពោលនឹងត្រូវចំណាយថវិកាសរុប ចំនួន ១០៣៦៥០០ដុល្លារ។
សេចក្តីជូនដំណឹង បញ្ជាក់ថា ថវិកានោះនឹងត្រូវផ្តល់ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ពោលមុនជិតមួយខែនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត និង ក្រុង -ស្រុក-ខណ្ឌ៕
No comments:
Post a Comment