លោក នាង សុឃុន យុវជនដែលដាក់ពាក្យបន្តឹងប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរឿងកាត់ទឹកដីឲ្យវៀតណាម (រូបភាពដោយ តាំង វីដា)
យុវជនម្នាក់ ចេញមុខប្តឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014
យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ នៅព្រឹកថ្ងៃចន្ទនេះ ដាក់ពាក្យបណ្តឹងទៅព្រះរាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹង នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ពីបទកាត់ទឹកដីកោះត្រល់ និង កោះក្រចកសេះ ទៅឲ្យវៀតណាម ដោយខុសច្បាប់។
ពាក្យបណ្តឹងទៅតុលាការ បានចោទលោក ហ៊ុន សែន អាយុ ៦៣ ឆ្នាំ សញ្ជាតិខ្មែរ មានទីតាំងបច្ចុប្បន្ន ផ្ទះម្តុំវិមានឯករាជ្យ ផ្លូវសុរាម្រឹតសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថាបានកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុងទៅឲ្យយួនដោយខុសច្បាប់ដែលធ្វើឲ្យបាត់បង់ អធិបតេយ្យភាពរបស់ខ្មែរជាច្រើនហើយ នេះគឺជាទង្វើខុសច្បាប់។
លោកនាង សុឃុន អាយុ២៥ឆ្នាំ ជាម្ចាស់បណ្តឹងនេះ ថ្លែងថា ប្រសិនបើតុលាការមិនមានចំណាត់ការទេនោះ លោកនឹងដឹកនាំក្រុមយុវជន និងបញ្ញវ័ន្តផ្សេងទៀត ធ្វើបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែមិនា ខាងមុខនេះ «ចំពោះពាក្យបន្តឹង ប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះផងដែរ ប្រសិនបើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ដូចជាតុលាការ មិនមានចំណាត់ការ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនហ៊ានមកតតាំង ទល់មុខខ្ញុំនៅសាលាដំបូងរាជធានីភ្នំពេញ ឬតុលាការទេ ខ្ញុំនឹងដឹកនាយុវជន ក៏ដូចជាបញ្ញាវនខ្មែរជាច្រើន ដូចជាក្នុងក្រុមរបស់ខ្ញុំ ក៏ដូចជាក្រុមនានា ដើម្បីធ្វើបាតុកម្មមួយប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ដូចជាប្រឆាំងនឹងតុលាការរបស់ខ្មែរនោះ»។
លោក នាង សុឃុន អះអាងថា ពាក្យបណ្តឹងនេះធ្វើឡើងដោយផ្អែកលើឯកសារមួយចំនួនដូចជា មាត្រា២ មាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ១ និង មាត្រា ៤ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងមាត្រា ៤៤០ ក្រមព្រហ្មទណ្ឌកម្ពុជា។
ពាក្យបណ្តឹងរបស់យុវជន នាង សុឃុន ត្រូវបានមន្ត្រីផ្នែករដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញមកទទួល នៅវេលាម៉ោង៩ព្រឹក។ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា ការប្តឹងនេះ គ្រាន់ជាការក៏សាងប្រជាប្រិយភាពមួយ របស់យុវជនរូបនោះ និងគ្មានភស្តុតាងច្បាស់លាស់។ លោក បន្តថា ការដាក់ពាក្យបណ្តឹងនេះ ក៏បង្ហាញថាកម្ពុជាមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិផងដែរ «សូម្បីតែប្រវត្តិសាស្ត្រ ក៏បុគ្គលនោះមិនដឹងផង ហើយមានសិទ្ធិប្តឹងដល់នាយករដ្ឋមន្ត្រី។ ខ្ញុំយល់ថា បណ្តាប្រទេសដែលអួតខ្លួនជា អ្នកធ្លាប់រិះគន់ វាយប្រហាររដ្ឋាភិបាលអំពីការគោរពសិទ្ធិមនុស្ស គួរតែបើកភ្នែកមើលទៅ អំពីការបើកចំហដល់ទូលាយ នៃសិទ្ធិសេរីភាពនេះ សូម្បីយុវជនម្នាក់ក៏មានដាក់ពាក្យបន្តឹងប្តឹង សម្តេចនាយករដ្ឋមន្ត្រី និងការចោទប្រកាន់ផ្សេងៗដែរ»។
កាលពីថ្ងទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៣ លោកនាង សុឃុន បានប្តឹងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាងពីបទឃាតកម្មប្រព្រឹត្តដោយរាជការសាធារណៈករណីប៉ះទង្គិចនៅស្ពានស្ទឹងមានជ័យ។ ប៉ុន្តែមកដល់ពេលនេះតុលាការមិនទាន់ចាត់ការទេ៕
Yes, just go ahead and sue that motherfucker.
ReplyDelete